ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភឿថៃ​នៅ​តែ​មាន​ជំនឿ​ថា​គណ​បក្ស​ខ្លួន​នឹង​បន្ត​កាន់​អំណាច

55 វិនាទី មុន

ទីក្រុង​បាងកក​៖ បន្ទាប់​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ​ប្រកូក​ប្រកាស​ថា​ខ្លួន​កៀង​គរ​បាន​សំឡេង​អ្នក​តំណាង​រាស្ត្រ​​គ្រប់​គ្រាន់​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​​បេក្ខ​ជន​​ខ្លួន​​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ គណ​បក្ស​ភឿ​ថៃ​ប្រកាស​ថា​ខ្លួន​ក៏​​កំពុង​ត្រៀម​ចរ​ចា​​ជា​មួយ​គណ​បក្ស​នយោបាយ​១​ចំនួន​​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ផង​ដែរ​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​ថៃ​ លោក​ភូមិ​ថាម​ វិឆា​យ៉ាឆៃ​។ មន្ត្រី​​គណ​បក្ស​ភឿថៃ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​​ភឿ​ថៃ​នឹង​តែង​តាំង​​លោក​ឆៃ​កាសឺម (Chaikasem) ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​។ លោក​ឆៃ​កាសឺម​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៧៧​ឆ្នាំ​…

ទីក្រុង​បាងកក​៖ បន្ទាប់​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ​ប្រកូក​ប្រកាស​ថា​ខ្លួន​កៀង​គរ​បាន​សំឡេង​អ្នក​តំណាង​រាស្ត្រ​​គ្រប់​គ្រាន់​ដើម្បី​បោះ​ឆ្នោត​គាំទ្រ​​បេក្ខ​ជន​​ខ្លួន​​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ គណ​បក្ស​ភឿ​ថៃ​ប្រកាស​ថា​ខ្លួន​ក៏​​កំពុង​ត្រៀម​ចរ​ចា​​ជា​មួយ​គណ​បក្ស​នយោបាយ​១​ចំនួន​​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ផង​ដែរ​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​ថៃ​ លោក​ភូមិ​ថាម​ វិឆា​យ៉ាឆៃ​។ មន្ត្រី​​គណ​បក្ស​ភឿថៃ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​​ភឿ​ថៃ​នឹង​តែង​តាំង​​លោក​ឆៃ​កាសឺម (Chaikasem) ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​។

លោក​ឆៃ​កាសឺម​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៧៧​ឆ្នាំ​ ជា​អ្នក​ច្បាប់ ​ជា​អតីត​អគ្គ​ព្រះ​រាជ​អាជ្ញា​ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​​​។ លោក​ឆៃ​កាសឺម​ជា​បេក្ខ​ជន​ចុង​ក្រោយ​គេ​របស់​ភឿ​ថៃ​ដែល​បញ្ជូន​ឈ្មោះ​ទៅ​​​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​។ ទោះ​បី​គាត់​មាន​បទ​ពិសោធ​នយោបាយ​តិច​តួច​ស្ដួច​ស្ដើង​ ប៉ុន្តែ​គណ​បក្ស​ភឿថៃ​អស់​ជម្រើស​ហើយ​ បើ​មិន​តែង​តាំង​លោក​ឆៃ​កាសឺម​ទេ មិន​ដឹង​ត្រូវ​តែង​តាំង​អ្នក​ណា​ទេ​។

គេ​​មិន​ទាន់​ដឹង​ថា​តើ​​​លោក​ឆៃ​កាសឺម​​អាច​ដឹក​នាំ​ប្រទេស​កើត​ឬ​អត់។​ ជា​ពិសេស​ការ​ធ្វើ​កំណែ​ទម្រង់​ ឬ​ការ​នាំ​ប្រទេស​ជាតិ​ឱ្យ​ចាក​​ផុត​ពី​បញ្ហា​សេដ្ឋ​កិច្ច​​​ធ្លាក់​ចុះ​​ប្រហែល​ជា​ពិបាក​បន្តិច​សម្រាប់​អ្នក​ដៃ​ថ្មី​ដូច​ជា​រូប​លោក​​។ ក្រុម​អ្នក​វិភាគ​យល់​ថា​បើ​ប្រទេស​ថៃ​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​វិបត្តិ​នយោបាយ​ជា​បន្ត​ទៀត​មិន​កើត​ទេ​។ សេដ្ឋ​កិច្ច​អាច​នឹង​មាន​បញ្ហា​កាន់​តែ​ខ្លាំង​។

ទោះ​បី​ស្ថាន​ការណ៍ធ្លាក់​ចុះ​ដល់​ប៉ុណ្ណឹង​ហើយ​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​មេ​របស់​ខ្លួន​ ប៉ុន្តែ​គណ​បក្ស​ភឿ​ថៃ​នៅ​តែ​អះ​អាង​ថា​ខ្លួន​អាច​ដើរ​កៀង​គរ​កម្លាំង​គាំទ្រ​គ្រប់​គ្រាន់​នៅ​សភា​ដើម្បី​បន្ត​កាន់​អំណាច​។ នេះ​បើ​យោង​តាម​លោក​ភូមិ​ថាម​និយាយ​ក្រោយ​ពេល​ជួប​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​នយោបាយ​ចំនួន​​៥​យ៉ាង​តិច​​។

គណ​បក្ស​រួម​ថៃ​សាង​ជាតិ​ (United Thai Nation), ប្រជា​ធិបតេយ្យ​, ឆាត​ថៃ​ប៉ាតា​ណា (Chartthaipattana), ប្រឆា​ឆាត (Prachachat)​ និង​ឆាត​ប៉ាតាណា (Chart Pattana) បាន​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ទៅ​ចូល​រួម​​កិច្ច​ពិភាក្សា​ជា​មួយ​ភឿ​ថៃ​។ ឥឡូវ​នេះ​មាន​២​ក្រុម​ដែល​ត្រៀម​ប្រជែង​គ្នា​នៅ​ក្នុង​ការ​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ មួយ​គឺ​គណ​បក្ស​ភឿថៃ និង​មួយ​ទៀត​គឺ​គណ​បក្ស​ភូមិ​ចៃ​ថៃ​ដែល​កំពុង​ដើរ​កៀង​គរ​កម្លាំង​ដូច​គ្នា​។

ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​ភឿថៃ​អាច​ប្រកួត​ឈ្នះ​ភូមិ​ចៃ​ថៃ​ដែរ​ឬ​ទេ​ព្រោះប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​ លោក​​អនុទីន បាន​​ប្រកាស​រួច​ហើយ​​ថា​លោក​មាន​សំឡេង​គ្រប់​គ្រាន់​​នៅ​សភា​ដើម្បី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​។ លោក​ទើប​តែ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គណ​បក្ស​ប្រជា​ជន​ដែល​មាន​អ្នក​តំណាង​រាស្ត្រ​រហូត​ដល់​១៤៣​រូប​ច្រើន​ជាង​គណ​បក្ស​ភឿថៃ​ទៅ​ទៀត​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ លោក​ភូមិ​ថាម​នៅ​តែ​និយាយ​ដោយ​ទំនុក​ចិត្ត​ថា​ចាំ​មើល​ចុះ ភឿ​ថៃ​​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​ថ្មីបាន​​។ យើ​ងមិន​​ចង់​ឱ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​ទេ​។

គួរ​កត់​សម្គាល់​ថា​លោក​ឆៃ​កាសឺម​ដែល​លេច​ឮ​ល្ហៀង​ៗ​មក​ថា​នឹង​តែង​តាំង​ជា​បេក្ខ​ភាព​នាយក​រដ្ឋ​មន្ត្រី​របស់​ភឿថៃ​នោះ​គ្រាន់​តែ​ជា​ដំណឹង​ក្រៅ​ផ្លូវ​ការ​ទេ​។ លោក​ភូមិ​ថាម​មិន​បាន​បញ្ជាក់​ជា​ចំហ​ថា​ភឿ​ថៃ​នឹង​តែង​តាំង​លោក​ឆៃ​កាសឺម​​ឡើយ​។ ​​បេក្ខ​ភាព​មួយ​ចំនួន​ដែល​ត្រៀម​បញ្ជូន​ឈ្មោះ​ទៅ​សភា ហើយ​អាច​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​​មាន​ដូច​ជា​លោក​អនុ​ទីន, លោក​ឆៃ​កាសឺម, លោក​ភីរ៉ា​ផាន (Pirapan), លោក​ប្រាយុទ្ធ​ចាន់​អូចា​ និង​បេក្ខ​ជន​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​សូវ​ស្គាល់​។ ប៉ុន្តែ​គេ​គិត​ថា​លោក​ប្រាយុទ្ធ​​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្គ​​​លោក​ប្រហែល​ជា​នឿយ​ណាយ​ពី​នយោ​បាយ​ហើយ​​​៕​