ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សារព័ត៌មាន​បរទេស បន្ត​ចុះ​ផ្ទាល់​ទីតាំង​ភូមិ​ព្រៃ​ចាន់ និង​ភូម​ជោគជ័យ ដែល​កងទ័ព​ថៃ រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី និង​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្រោយ​បទ​ឈប់​បា.ញ់​ចូល​ជា​ធរមាន

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ចិន សិង្ហ​បុរី ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី វៀតណាម…

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥​នេះ ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ចិន សិង្ហ​បុរី ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី វៀតណាម ព្រមទាំង​អ្នក​សារព័ត៌មាន​កម្ពុជា​ជា​ច្រើន​នាក់ បាន​បន្ត​ចុះ​យក​ព័ត៌មាន​ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ពិនិត្យ និង​ធ្វើ​ទស្សនកិច្ច​ទីតាំង​ដោយ​ផ្ទាល់​ទីតាំង​ភូមិ​ព្រៃ​ចាន់ និង​ភូម​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ដែល​ត្រូវ​កងទ័ព​ថៃ រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី និង​ផ្ទះ​ប្រ​ជ​ពលរដ្ឋ​ខ្មែរ បន្ទាប់​ពី​បទ​ឈប់​បាញ់​រវាង​កងទ័ព​ទាំង​ពីរ​ជា​ផ្លូវការ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​មក​ពី​តំបន់​អាស៊ី លើ​ទឹកដី​ខេត្តបន្ទាយមានជ័យ មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ។

នា​ឱកាស​នោះ​ដែរ លោក អ៊ុំ រាត្រី បាន​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន​បរទេស និង​កម្ពុជា ពី​សកម្មភាព​បំពាន​របស់​កងទ័ព​ថៃ ដោយ​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ខ្មែរ ចេញពី​លំនៅ​ឋាន​ទាំង​គឃ្លើន មិន​គោរព​ច្បាប់​អន្តរជាតិ ច្បាប់​មនុស្សធម៌ ជា​ពិសេស​កងទ័ព​ថៃ បាន​រំលោភ​បំពាន​យ៉ាង​ខ្លាំង​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កងទ័ព​ទាំង​ពីរ​។ ជា​ពិសេស​សកម្មភាព​បំពាន​របស់​កងទ័ព​ថៃ កាល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ថ្មី​ៗ​នេះ បាន​បន្ត​រាយ​បន្លា​លួស​ព័ន្ធ យក​ដីចម្ការ​អំពៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ភូមិ​ជោគជ័យ ឃុំ​អីរ​បី​ជាន់ ប៉ុន្តែ​សកម្មភាព​បំពាន​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា មិន​បាន​សម្រេច​នោះ​ទេ ពោល​គឺ​ដោយសារ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ បាន​សហការ​គ្នា​បណ្តេញ​កងទ័ព​ថៃ ឱ្យ​ដកថយ​ទៅ​វិញ ដោយ​មិន​មានការ​ប៉ះទង្គិច​គ្នា​នោះ​ឡើយ ។

ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន​មក​ពី​តំបន់​អាស៊ី​នេះ សម្របសម្រួល​ដោយ​ក្រសួង​ព័ត៌មាន ដែល​ដឹកនាំ​ដោយ​លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន តាម​រយៈ​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី «​ការ​គ្រប់គ្រង​សុវត្ថិភាព និង​ហានិភ័យ​ក្នុង​ការ​រាយការណ៍​ស្តី​ពី​ជម្លោះ​» “Safety and Risk Management Conflict Reporting” ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៥ ដោយ​ការ​ចុះ​សិក្សា​នៅ​ទីវាល​ផ្ទាល់​របស់​អ្នក​សារព័ត៌មាន បាន​ស្វែង​យល់​មួយ​កម្រិត​បន្ថែម​ទៀត​ពី​ការ​រាយ​កាណ៍​ក្នុង​ស្ថានភាព​តានតឹង និង​ជម្លោះព្រំដែន​។ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ក្នុង​តំបន់ ក៏​បាន​ចែករំលែក​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អ​ៗ​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ