រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មិនមានការបែក
វិញ្ញាសាមុខវិជ្ជាគណិតវិទ្យានោះទេ ប៉ុន្តែពេលនេះ ក្រសួងបានកំពុងស្រាជ្រាវអ្នកបង្ហោះវិញ្ញា
សារនោះ ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បន្ទាប់ពីមានការលើកឡើងពីលោកគ្រូ អ្នកគ្រូ ដែលបង្រៀនមុខវិជ្ជាគណិតវិទ្យា ក៏ដូចជាបេក្ខជនមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគោល គឺពេលបញ្ចប់ការប្រឡង កាលពីថ្ងៃទី២៩ សីហា ដោយស្នើឲ្យក្រសួងអប់រំស្រាវជ្រាវករណីការបង្ហោះវិញ្ញាសារលើបណ្តាញសង្គមថា មានការបែកធ្លាយលើមុខវិជ្ជានេះ។ លើសពីនេះ ត្រូវបានគ្រូបង្រៀនគួរយកទៅបង្រៀនមុនការប្រឡងប៉ុន្មានថ្ងៃ ។
យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងអប់រំបានអះអាងប្រាប់សារព័ត៌មានកោះសន្តិភាព នាព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា «មិនមានការបែកធ្លាយវិញ្ញាសារទេ។ ការបង្ហោះនេះគឺធ្វើឡើងក្រោយពេលការប្រឡងមុខវិជ្ជាគណិតវិទ្យាបានដំណើរការរួច ។ ក្រសួងកំពុងសិក្សាស្រាវជ្រាវបន្ថែម» ៕
ចែករំលែកព័តមាននេះ