ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចតាមប្រមាញ់បង្ក្រាបក្រុមចោរឆក់ទូរសព្ទដៃ ដល់សំបុក និងចាប់ឃាត់ខ្លួនបាន០៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។
បើតាមមន្ត្រីនគបាលក្រុងបាវិត បានឲ្យដឹងថា នៅវេលាម៉ោង៤និង០០នាទី ព្រឹកទៀបភ្លឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋានក្រុងបាវិត បានទទួលពត៍មានពីជនរងគ្រោះចំនួន២នាក់ (ម្នាក់ជនជាតិចិន និងម្នាក់ជាជនជាតិវៀតណាម) ថាមានករណីចោរឆក់ទូរសព្ទរបស់ខ្លួន នៅចំណុចក្រុងបាវិត ខេត្តស្វាយរៀង ។
មន្ត្រីនគបាលក្រុងបាវិត បានបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម លោកអធិការ នៃអធិការដ្ឋាននគបាលក្រុងបាវិត បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត បានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់បានចំនួន ០៩នាក់ រួមមាន ៖
១.ឈ្មោះ អៀច ពិសិត ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទីក្រុងបាវិត។
២.ឈ្មោះ ភោគ ផលសុចិត្រា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ រត់តុ រស់នៅ ភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្ត បាត់ដំបង ។
៣.ឈ្មោះ គា ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម្ខោះ ឃុំចុងក្រវៀង ស្រុកមេមត់ខេត្តត្បូងឃ្មុំ។
៤.ឈ្មោះ ព្រំ វិឆ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃទប់សង្កាត់ច្រកម្ទេសក្រុងបាវិត។
៥.ឈ្មោះ ឆយ បិនហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្នាញសង្កាត់បាទីក្រុងបាវិត (អ្នកធ្វើសកម្មភាពឆក់)។
៦.ឈ្មោះ ឡឹក ធិនវិបុល ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកជញ្ជូនរស់នៅ ភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា ។
៧.ឈ្មោះ ខុន សោភា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ ដឹក ជញ្ជូនរស់នៅ ភូមិថ្នាញសង្កាត់បាទីក្រុងបាវិត។
៨.ឈ្មោះ ផា ដេវីត ភេទ ប្រុស អាយុ២២ឆ្នាំមុខរបរ រត់តុ រស់នៅភូមិ អំពិលសង្កាត់បឹងកេងកង៣ខណ្ឌចំការមន ភ្នំពេញ ។
និង៩.ឈ្មោះ ពៅ ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្ដាល(ដៃដល់)។
រួមនឹងវត្ថុតាង ជាក់ស្តែង ទូរសព្ទដៃរបស់ជនរងគ្រោះ ម៉ាកអាយហ្វូន ចំនួន៣គ្រឿង និងម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ