ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះផ្ដា.ច់ជីវិតកុមារាកុមារី២នាក់ ! ពលរដ្ឋនៅនៅភូមិកណ្ដោលរន្ធត់ចិត្តពេលឃើញក្មេងទាំង២នាក់បាត់បង់ទាំងស្រែកឱ្យគេជួយ

1 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ គួរ​ឲ្យ​អាណោចអាធម៌​ណាស់ កុមា​រា កុមារី​២​នាក់ បងប្អូន​បង្កើត​បាន​ស្លា​.​ប់​ក្នុង​អណ្តាតភ្លើង ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី ខណៈ​អាណាព្យាបាល​មិន​នៅ​ ដែល​ហេតុ​នោះ​បាន​កើតឡើងកាលពី​មោង​៨ និង​៣០​នាទី​យប់​…

ខេត្តតាកែវ ៖ គួរ​ឲ្យ​អាណោចអាធម៌​ណាស់ កុមា​រា កុមារី​២​នាក់ បងប្អូន​បង្កើត​បាន​ស្លា​.​ប់​ក្នុង​អណ្តាតភ្លើង ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គី​ស​នី ខណៈ​អាណាព្យាបាល​មិន​នៅ​ ដែល​ហេតុ​នោះ​បាន​កើតឡើងកាលពី​មោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កណ្ដោល ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។

កុមារ​រង​គ្រោះ​២​នាក់​មាន​ម្នាក់​ឈ្មោះ ទូច ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​០៦​ឆ្នាំ និង​ម្នាក់​ឈ្មោះ ទូច ចាន់​ណា​រី ភេទ​ស្រី អាយុ​០៣ ឆ្នាំ (​បងប្អូន​បង្កើត​) ។

តាមការបំភ្លើពីសាក្សីឈ្មោះ ហ៊ុន ហុកលី ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវជាប្អូនរបស់ម្ចាស់ផ្ទះបាននិយាយថា ដំបូងគាត់បានចុះនោមរួចក៏ឡើងលើផ្ទះវិញ ហើយបានចុចទូរស័ព្ទលេង ស្រាប់តែលឺសូរផ្ទុះផេះៗ នៅលើផ្ទះបងរបស់គាត់ ។

បន្តិច​ក្រោយមក​ក៏​ឮ​សូរ​ផ្ទុះ​ខ្លាំង គាត់​បាន​ស្ទុះ​ចេញ​ទៅ​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ខ្លាំង និង​ឮ​សូរ​សំឡេង​ក្មួយ​គាត់​ស្រែក​នៅ​លើ​ផ្ទះ​កំពុង​ឆេះ​ឲ្យ​គេ​ជួយ ។ ពេល​ឃើញ​ដូច​នោះ​គាត់​ក៏​បាន​យក​ភួយ​ជ្រលក់​ទឹក​បម្រុង​ចូល​ជួយ​សង្គ្រោះ​ក្មួយ ប៉ុន្តែ​ភ្លើង​ឆេះ​ខ្លាំង​ពេក​ទើប​ចូល​មិន​បាន​បាន ត្រឹម​យក​ទឹក​ជះ​លើ​ភ្លើង​រួម​ជាមួយ​អ្នក​ជិតខាង ខណៈ​ពេល​ភ្លើង​រលត់​ក្មួយ​ប្រុស​ស្រី​២​នាក់ បងប្អូន​បង្កើត​របស់​គាត់​បាន​ឆេះ​ក្លាយទៅជា​ស​.​ព​យ៉ាង​អាណោចអាធម៌​បាត់​ទៅ​ហើយ ។

តាម​ស្ដាប់​ការ​បំភ្លឺ​ពី​ឈ្មោះ ឯក ងួ​ន ជា​មេ​ភូមិ​កណ្ដោល​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​អគ្គី​ភ័យ​ឆេះ​នោះ គឺជា​កូន​ផ្ទះ​សង់​ពី​ឈើ ប្រក​ស័ង្កសី​មាន​ទំហំ​៣×៤ ម៉ែត្រ​នៅ​ផ្ទាល់​ដី​ម្ចាស់ផ្ទះ​ឈ្មោះ បាន ទូច និង​ប្រពន្ធ​ឈ្មោះ ហ៊ុន ម៉េ​ង​ហួយ ស្ថិត​នៅ​ភូមិ​កណ្ដោល ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ។ ផ្ទះ​នេះ បាន​ត​ខ្សែភ្លើង​ប្រើប្រាស់​រាល់ថ្ងៃ​ចេញពីផ្ទះ​ឪពុក ដោយ​ជីវភាពរ​ស់មាន​ស្ថានភាព​ខ្វះខាត ប្តី​ប្រពន្ធ​២ នាក់ ជា​មេ​គ្រួសារ ភាគច្រើន​មិនសូវ​បាន​នៅ​ជាប់លាប់​ទេ រវល់​ចេញ​ដើរ​រក​ការងារ​ធ្វើ​បាត់​ៗ​ពី​ផ្ទះ ទុក​កូន​ឲ្យ​នៅ​២​នាក់​បងប្អូន ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល និង​អាជ្ញា​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ ដោយ​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ធ្វើ​កោស​វិ​ច្ច័​យ​លើ​សាកសព ហើយ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា កុមារ​២​នាក់​បងប្អូន​ស្លា​.​ប់​ដោយសារ​ការ​ឈ្លក់ផ្សែង​ភ្លើង បណ្តាល​មក​ពី​អគ្គិភ័យ​ឆេះ​ផ្ទះ​នោះ​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ឪពុក​ម្តាយ ធ្វើបុណ្យ​តាម​ប្រពៃណី ៕