ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​អំពាវ​នាវ​រក​ខែល​ការ​ពារ​ដែន​អាកាស​បន្ទាប់​ពី​រុស្ស៊ី​វា.យ​ប្រ.ហារ​របួស​៧នាក់​

10 ម៉ោង មុន

ទី​ក្រុង​កៀវ​៖ កាល​ពី​យប់​មិញ រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​​​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​ ខា​គីវ ដោយ​​ប្រើ​ប្រាស់​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ និង​ដ្រូន​បណ្ដាល​ឱ្យ​ឆេះ​មន្ទីរ​ពេទ្យ និង​របួស​មនុស្ស​៧​នាក់​។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ជំនួយ​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ និង​ចំ​ពេល​ដែល​លោក​ហ្សេ​ឡិន​ស្គី​ត្រៀម​ជួប​លោក​ត្រាំ​នៅ​សប្ដាហ៍​នេះ​ដើម្បី​ស្នើសុំ​មីស៊ីល​ម៉ាក​ថូម៉ាហក​ (Tomahawk)…

ទី​ក្រុង​កៀវ​៖ កាល​ពី​យប់​មិញ រុស្ស៊ី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​​​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​ ខា​គីវ ដោយ​​ប្រើ​ប្រាស់​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ និង​ដ្រូន​បណ្ដាល​ឱ្យ​ឆេះ​មន្ទីរ​ពេទ្យ និង​របួស​មនុស្ស​៧​នាក់​។ ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​ចំ​ពេល​ដែល​ជំនួយ​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ និង​ចំ​ពេល​ដែល​លោក​ហ្សេ​ឡិន​ស្គី​ត្រៀម​ជួប​លោក​ត្រាំ​នៅ​សប្ដាហ៍​នេះ​ដើម្បី​ស្នើសុំ​មីស៊ីល​ម៉ាក​ថូម៉ាហក​ (Tomahawk) ដែល​អាច​បាញ់​បាន​ចម្ងាយ​២៥០០​គីឡូ​ម៉ែត្រ​។

សាក្សី​និយាយ​ថា​បន្ទាប់​ពី​មាន​គ្រាប់​កាំ​ភ្លើ​ងផ្លោង​ចូល​មន្ទីរ​ពេទ្យ​ធំ អ្នក​ជំងឺ​៥០​នាក់​ក៏​ប្រញាប់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​គោល​ដៅ​ធំ​នៃ​ការ​វាយ​ប្រហារ​លើក​នេះ​​គឺ​ទីតាំង​ផលិត​ថាម​ពល​។ លោក​និយាយ​តែ​ត្រឹម​នេះ​ដោយ​មិន​បញ្ជាក់​លម្អិត​ថា​តើ​ទី​តាំង​ណា​ខ្លះ​រង​ការ​វាយ​ប្រហារ​នោះ​ទេ​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ជា​រៀង​រាល់​ថ្ងៃ​, ជា​រៀង​រាល់​យប់​ រុស្ស៊ី​បន្ត​វាយ​ប្រហារ​រោង​ចក្រ​ផលិត​ថាម​ពល​, វាយ​ប្រហារ​ខ្សែ​ភ្លើង​ និង​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​ឧស្ម័ន​។

រុស្ស៊ី​វាយ​ប្រហារ​ទី​តាំង​ទាំង​នោះ​នៅ​ពេល​ជិត​ដល់​រដូវ​រងាដើម្បី​កុំ​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​មាន​អ្វី​សម្រាប់​ដុត​កម្ដៅ​ខ្លួន​។ លោក​ហ្សេឡិនស្គី​ជា​ថ្មី​ម្ដង​ទៀត​សូម​ជំរុញ​ឱ្យ​បណ្ដា​រដ្ឋ​បរទេស​នានា​សូម​ជួយ​​ផ្ដល់​ខែ​ការ​ពារ​ដែន​អាកាស​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​លុក​​​របស់​រុស្ស៊ី​។ ហ្សេឡិន​ស្គី​ថ្លែង​ថា​យើង​​ចង់​ឃើញ​​​អាមេរិក ​អឺរ៉ុប​ ក្រុម​ប្រទេស​ជី​៧ និង​ប្រទេស​ដៃ​គូ​ទាំង​អស់​ដែល​មាន​ប្រព័ន្ធ​នេះ (ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​) ​​ផ្ដល់​មក​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​ប្រជា​ជន​យើង​។ ពិភព​លោក​ត្រូវ​តែ​បង្ខំ​ឱ្យ​ទី​ក្រុង​ម៉ូស្គូ​ចូល​តុចរ​ចា​គ្នា​ដោយ​ចិត្ត​ស្មោះ​ស​។​

ទោះ​ជា​មាន​ការ​អំពាវ​នាវ​បែប​នេះ​ក្ដី អឺរ៉ុប និង​អាមេរិក​ហាក់​ដូច​ជា​នឿយ​ណាយ​នឹង​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ ទិន្ន​ន័យ​ចុង​ក្រោយ​នេះ​បង្ហាញ​ថា​​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែន​កាល​ពី​​​ខែ​កក្កដា និង​​ខែ​សីហា​​​ថយ​ចុះ​៤៣%​បើ​ប្រៀប​ធៀប​នឹង​​រយៈ​ពេល​៦​សែ​មុន​នោះ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​វិទ្យា​ស្ថាន​កៀល​នៅ​អាល្លឺម៉ង់​ (Kiel) ដែល​តាម​ដាន​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។​

ហ្សេឡិនស្គី​ត្រៀម​ហោះ​ទៅ​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ត្រាំ​ផ្ដល់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​យក​ទៅ​វាយ​ប្រហារ​រុស្ស៊ី​។ លោក​ត្រាំ​ធ្លាប់​និយាយ​ម្ដង​ជា​ពីរ​ដង​ហើយ​ថា​លោក​អាច​នឹង​ផ្ដល់​មីស៊ីល​ថូម៉ាហក​ឱ្យ​អ៊ុយ​ក្រែន​បើ​លោក​ពូទីន​មិន​ព្រម​ចូល​តុ​ចរ​ចា​។ គេ​គិត​ថា​បើ​សិន​លោក​ត្រាំ​ធ្វើ​បែប​នេះ​ប្រហែល​ជា​វ៉ាស៊ីនតោន និង​ម៉ូស្គូ​មើល​មុខ​គ្នា​លែង​ចំ​ជា​មិន​ខាន​​។ ខាង​លើ​នេះ​ជា​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ