ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ដាក់ចេញយុទ្ធសាស្ត្រតំបន់​ទេសចរណ៍​បេតិកភណ្ឌ​សៀមរាប​-​អង្គរជំរុញភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង

5 ម៉ោង មុន

ខេត្តកែប ៖ ការ​បង្កើត​ខ្សែ​ទស្សនកិច្ច​ត​ភ្ជាប់​ពី​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​សៀមរាប​-​អង្គរ ទៅ​កាន់​តំបន់ឆ្នេរ នឹង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​រវាង​ប៉ូ​ល​ទេសចរណ៍​ដ៏​សំខាន់​ទាំង​ពីរ​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែតុលា​នេះ…

ខេត្តកែប ៖ ការ​បង្កើត​ខ្សែ​ទស្សនកិច្ច​ត​ភ្ជាប់​ពី​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​សៀមរាប​-​អង្គរ ទៅ​កាន់​តំបន់ឆ្នេរ នឹង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​រវាង​ប៉ូ​ល​ទេសចរណ៍​ដ៏​សំខាន់​ទាំង​ពីរ​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ។

ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ចលនា​ទីក្រុង​ស្អាត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​កា​រត​ភ្ជាប់​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​សៀមរាប​-​អង្គរ ទៅ​កាន់​តំបន់ឆ្នេរ​នៅ​សណ្ឋាគារ​សង្គហ​មិត្ត​ខេត្ត​កែប ។

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​រួម​គ្នា​នូវ​យុទ្ធសាស្ត្រ​គន្លឹះ ដើម្បី​ជំរុញ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ឱ្យ​ស្នាក់​នៅ​បាន​កាន់តែ​យូរ​ជាង​មុន និង​ចំណាយ​ឱ្យ​បាន​ច្រើន​ជាង​មុន តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ និង​ព្រឹត្តិការណ៍​ទេសចរណ៍ ពី​តំបន់​បេតិកភណ្ឌ​សៀមរាប​-​អង្គរ​មក​កាន់​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ទាំង​៤ រួម​មាន ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​កោះកុង ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​អង្គ​សិក្ខាសាលា​បន្ថែម​ទៀត​ថា ដើម្បី​ចូលរួម​បង្កើន​ភាព​ទាក់ទាញ និង​ជំរុញ​កំណើន​ទេសចរណ៍​កម្ពុជា​, ការ​យកចិត្តទុកដាក់​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​គាំទ្រ​វិស័យ​ទេសចរណ៍​, ការ​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​, ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​, ការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​, និង​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ត​ភ្ជាប់ គឺ​ការ​ចូលរួម​យ៉ាង​សកម្ម និង​ការ​ទទួលខុសត្រូវ​រួម​គ្នា​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​រក្សា​ឧត្តមភាព​ប្រកួតប្រជែង​របស់​វិស័យ​ទេសចរណ៍​កម្ពុជា​នៅ​ក្នុង​តំបន់ និង​សកលលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ