ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ម៉ា​ដា​ហ្កាស់​ស្កា​ប្រកាស​រំលាយ​សភា​បន្ទាប់​ពី​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស

4 ម៉ោង មុន

ទី​ក្រុងអាន់​តាណា​រីវ៉ូ៖ ប្រធានា​ធិបតី​ម៉ាដា​ហ្កាស់​ស្កា​ លោក​អាន​ឌ្រី រ៉ា​ចូ​អេ​លីណា (Andry Rajoelina) បាន​រំលាយ​សភា​បាត់​ទៅ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​មាន​សញ្ញា​មិន​ស្រួល​ថា​អាច​នឹង​មាន​ចលនា​បះ​បោរ​ពី​ពួក​យោធា​។ ឥឡូវ​នេះ​គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។ គាត់​និយាយ​តាម​ត្រង់​ថា​គាត់​រត់​ចេញ​ពី​ស្រុក​លើក​នេះ​ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​ខ្លួន​។ លោក​រ៉ាចូ​អេលី​បាន​ចេញ​ក្រឹត្យ​មួយ​បង្គាប់​ឱ្យ​រំលាយ​សភា​ជា​ការ​ប្រញាប់​​​។…

ទី​ក្រុងអាន់​តាណា​រីវ៉ូ៖ ប្រធានា​ធិបតី​ម៉ាដា​ហ្កាស់​ស្កា​ លោក​អាន​ឌ្រី រ៉ា​ចូ​អេ​លីណា (Andry Rajoelina) បាន​រំលាយ​សភា​បាត់​ទៅ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​មាន​សញ្ញា​មិន​ស្រួល​ថា​អាច​នឹង​មាន​ចលនា​បះ​បោរ​ពី​ពួក​យោធា​។ ឥឡូវ​នេះ​គាត់​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។ គាត់​និយាយ​តាម​ត្រង់​ថា​គាត់​រត់​ចេញ​ពី​ស្រុក​លើក​នេះ​ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​ខ្លួន​។

លោក​រ៉ាចូ​អេលី​បាន​ចេញ​ក្រឹត្យ​មួយ​បង្គាប់​ឱ្យ​រំលាយ​សភា​ជា​ការ​ប្រញាប់​​​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​របស់​លោក​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខុទ្ទ​កាល័យ​ប្រធានា​ធិប​តី​ម៉ាដា​ហ្កាស់​ស្កា​។ នៅ​ក្នុង​ស្ថាន​ភាព​ច្របូក​ច្របល់​បែប​នេះ​ លោក​រ៉ាចូ​អេលីណា​កំពុង​ស្ថិត​នៅ​ទី​ណា​​ពិត​ប្រាកដ​​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ​ប៉ុន្តែ​មុន​​នឹង​ឈាន​ដល់​ដំណាក់​កាល​នេះ ​ ទាហាន​ជា​ច្រើន​កង​ឯក​ភាព​​​​បាន​សហ​ការ​ជា​មួយ​ពួក​អ្នក​តវ៉ា​ដើម្បី​ទាម​ទារ​ឱ្យ​លោក​រ៉ាចូ​អេ​លីណា​ចុះ​ពី​តំណែង​។

ទង្វើ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​។ មាន​ន័យ​ថា​បើ​លោក​មិន​ព្រម​ចុះ​តាម​សម្រួល​ទេ​អាច​នឹង​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​។ លោក​រ៉ា​ចូ​អេលីណា​ប្រកាស​តាម​បណ្ដាញ​សង្គម​កាល​ពី​យប់​មិញ​ថា​លោក​សម្រេច​ចិត្ត​ចាក​ចេញ​ទៅ​​ក្រៅ​ប្រទេស​​​ដើម្បី​ការ​ពារ​អាយុ​ជីវិត​ផ្ទាល់​​។ ការ​សម្រេច​ចិត្ត​រំលាយ​សភា​នៅ​ថ្ងៃ​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​​ក្រុម​អ្នក​តំណាង​រាស្ត្រ​​​កំពុង​រៀប​ចំ​កិច្ច​ប្រជុំ​ដើម្បី​ដក​តំណែង​របស់​លោក​។

ដូច្នេះ​មិន​ទាន់​បាន​បោះ​ឆ្នោត​ដក​តំណែង​ផង​ លោក​បាន​រំលាយ​សភា​ទុក​ជា​មុន​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សភា​អស់​សុពល​ភាព​ក្នុង​ការ​ប៉ុន​ប៉ង​ដក​តំណែង​របស់​លោក​​។​ ​ម៉ាដា​ហ្កា​ហ្សា​ជា​កោះ​ធំ​លំដាប់​ទី​៤​នៅ​លើ​ពិភព​លោក​ និង​មាន​ប្រជា​ជន​៣១​លាន​នាក់​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​អាហ្វ្រិក​ភាគ​ខាង​កើត​។ ការ​ដែល​ប្រធានា​ធិបតី​ប្រទេស​នេះ​ប្រកាស​រំលាយ​សភា​នឹង​ធ្វើ​ឱ្យ​សភាព​ការណ៍​នយោបាយ​កាន់​តែ​ច្របូក​ច្របល់​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ