ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុងសំរាម​ជាង​២០០០ធុង ​ក្រសួងបរិស្ថាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្តពោធិ៍សាត់ សម្រាប់​ចែក​ជូន​ដល់​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

5 ម៉ោង មុន

ខេត្តពោធិ៍សាត់​ ៖ ថ្ងៃ​ទី១៣​ ខែតុលា ​ឆ្នាំ២០២៥ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ តំណាងលោក​បណ្ឌិត…

ខេត្តពោធិ៍សាត់​ ៖ ថ្ងៃ​ទី១៣​ ខែតុលា ​ឆ្នាំ២០២៥ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ តំណាងលោក​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​នាំ​យក​ធុងសំរាមចំនួន​២,៤៥៤​ធុង មក​ប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្តពោធិ៍សាត់ សម្រាប់​ធ្វើការ​ចែក​ជូន​ដល់​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី​ចូលរួម​ជំរុញ​ចលនា​យុទ្ធនាការ កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន និង​ផ្លូវជាតិ​គ្មាន​សំរាម​ប្លា​ស្ទិ​ក ​។

ពិធី​នេះ​បាន​ធ្វើ​នៅ​សាលាខេត្ត​ពោធិ៍សាត់ ដោយ​បានការ​ចូលរួម​ពីលោក ហេង សុភា​ណា អភិបាលរង តំណាងលោក ខូ​យ រី​ដា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​, លោក អេ​ង រស្មី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​សាលាខេត្ត​មួយ​ចំនួន​ទៀត​ ។

លោក សា​បូ អូ​ហ្សា​ណូ បាន​ជម្រាប​ជូន​ថា ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ភាព​ស្អាត នៅ​តាម​មូលដ្ឋាន សាលារៀន វត្ត​អារាម មន្ទីរពេទ្យ មណ្ឌល​សុខភាព ជា​ពិសេស​ចូលរួម​ជំរុញ​ចលនា​យុទ្ធនាការ កម្ពុជា​ស្អាត ​ខ្មែរ​ធ្វើ​បាន និង​ផ្លូវជាតិ​គ្មាន​សំរាម​ប្លា​ស្ទិ​ក​នោះ​, លោក​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ផ្តល់​ធុងសំរាម ចំនួន​២,៤៥៤​ធុង ជូន​ដល់​រដ្ឋបាល​ខេត្តពោធិ៍សាត់ សម្រាប់​បន្ត​ចែក​ជូន​ដល់​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទូ​ទាំង​ខេត្ត ​។

លោក​បាន​បញ្ជាក់​ថា ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​ផ្តោត​លើ​មុំ​គន្លឹះ​ចំនួន​បី​គឺ Ç​ភាព​ស្អាត​, ភាព​បៃតង និង​ចីរភាព​È ដែល​ក្នុង​នោះ​ផែនការ​សកម្មភាព​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គឺ​ជំរុញ​ឱ្យ «​កម្ពុជា​ស្អាត គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិ​ក តាម​ដងផ្លូវ​ជាតិ​»​។ សកម្មភាព​ជា​យុទ្ធសាស្ត្រ​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុ​ជាស​ម្រ​ច បាន​នូវ​ភាព​ស្អាត ភាព​ស្អាត​របស់​កម្ពុជា មិន​ត្រឹមតែ​បាន​បណ្តុះ​គំនិត​ស្អាត ពី​ក្នុង​ខ្លួន ហើយ​ពេល​នេះ​ចេញ​មក​ក្រៅ និង​ក្នុង​សង្គម​ថែម​ទៀត​។

លើស​ពី​នេះ ភាព​ស្អាត​ដែល​បាន​ក្លាយ​ពី​ការ​បេ្ត​ជ្ញា​ចិត្ត ហើយ​បាន​កំពុង​មានការ​ចូលរួម​ជា​សកម្មភាព យ៉ាង​ផុសផុល​ពី​ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន​កម្ពុជា នា​ពេល​បច្ចុប្បន្ន ឈាន​ឆ្ពោះទៅ​ជា​ចលនា​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក និង​ទុកដាក់​សំរាម​បាន​ត្រឹម​ត្រូវជា​បណ្តើរ​ៗ ឆ្ពោះទៅ​មាន​ទម្លាប់ ដើម្បី​កម្ពុជា​មាន​ភាព​ស្អាត ការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​ភាព​រុងរឿង​នៃ​កម្ពុជា ព្រមទាំង​ចូលរួម​គាំទ្រ​ទាំងអស់​គ្នា ធ្វើ​យ៉ាងណា ឱ្យ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និង​អង្គភាព​មាន​ភាព​ស្អាត រៀបចំ​ឱ្យ​មាន​ធុង ឬ​កន្លែង ទុកដាក់​ញែក​សំរាម (​ធ្វើ​ជា​ធនាគារ​ប្លា​ស្ទិ​ក​) ពេល​ពេញ​ធុង អាច​យក​ទៅ​លក់​បាន​ថវិកា​ជួយ​ដល់​សហគមន៍ ឬ​សិស្សានុសិស្ស​មាន​ជីវភាព​ខ្វះខាត​បាន ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​ធុង​ដាក់​សំរាម​នៅ​គ្រប់​សាលារៀន វត្ត​អារាម និង​មណ្ឌល​សុខភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ