ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​ប្រឡង​ជាប់​និទ្ទេស A, B និង​ C ​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​​អភិបាលខេត្តប៉ៃលិន​

1 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៦​នេះ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះ សំណាក​សួរសុខទុក្ខ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត ជូន​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទទួល​បាន​និទ្ទេស A,B និង​C ទូ​ទាំង​ខេត្ត​ប៉ៃលិន នា​សម័យ​ប្រឡង​ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​សំណាក់ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ក្នុង​កម្មវិធី​សំណេះសំណាល និង​ផ្តល់​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​២០២៦​នេះ ដោយ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ និង​ជម្រុញ​លើកទឹកចិត្ត​សំខាន់​ៗ គឺ​ការ​កោតសរសើរ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល ដែល​បាន​ខិតខំ​បង្ហាត់បង្ហាញ និង​ជំរុញ​ការ​សិក្សា​របស់​កូនចៅ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ លោក​ជំទាវ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​ទាំងអស់ ត្រូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នៅ​កម្រិត​ឧត្តម​សិក្សា (​មហាវិទ្យាល័យ​) ដើម្បី​យកចំណេះ​ដឹង​និង​ជំនាញ​មក​កសាង​អនាគត​ខ្លួនឯង និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​។

ម្យ៉ាងវិញទៀត​លោក​ជំទាវ​ក៏​បាន​ក្រើន រំលឹក​ឱ្យ​កូន​ៗ​រក្សា​ខ្ជាប់​នូវ​សីលធម៌​ល្អ វិន័យ និង​ស្មារតី​តស៊ូ​ជា​បន្ត​ទៀត ទោះបីជា​ទទួល​បាន​ជោគជ័យ​ក្នុង​កម្រិត​ចំណេះ​ទូទៅ​ក៏​ដោយ ហើយ​ចុង​ក៍៏​បាន​ប្រគល់​រង្វាន់​ជូន​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុ​ប​ចាប់ពី​និទ្ទេស A,B និង​C​ផង​ដែរ ។

សូម​បញ្ជាក់​ថា សិស្ស​និទ្ទេស A ​ចំនួន​ ១ នាក់ ទទួលបាន​ម៉ូតូម៉ាក​ Wave ចំនួន ១ គ្រឿង គិតជាទឹកប្រាក់​ស្មើនឹង ៦.០០០.០០០ រៀល

សិស្ស​និទ្ទេស B ​ចំនួន​ ១៩ នាក់ ​ក្នុងម្នាក់ទទួលបាន​ ២០០.០០០ រៀល​ គិតជាទឹកប្រាក់ស្មើនឹង​ ៣.៨០០.០០០ រៀល
សិស្ស​និទ្ទេស C ​ចំនួន​ ៩៩ នាក់ ​ក្នុង​ម្នាក់ទទួលបាន​ ១០០.០០០ រៀល គិតជាទឹកប្រាក់ស្មើនឹង ៩.៩០០.០០០ រៀល ៕