ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបង្កើនការចំណាយច្រើនលើហ្គាសសម្រាប់ដុត

4 ម៉ោង មុន

អសន្តិសុខ​ថាមពល ដែល​កើត​មាន​ឡើង​ដោយ​វិបត្តិ​នៅ​ម​ជ្ឈឹ​ម​បូព៌ា បាន​ធ្វើ​ឲ្យ​កម្ពុជា នៅ​ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៦ បាន​បង្កើន​ការ​ចំណាយ​លើ​ការ​នាំ​ចូល​ហ្គា​ស​ដុត ដល់​ជាង​៥៩ លាន​ដុល្លារ ។

ពី​ខែមករា ដល់​កញ្ញា ឆ្នាំ​២០២៦ ស្ថិតិ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា កម្ពុជា​បាន​ចំណាយ​លើ​ការ​នាំ​ចូល​ហ្គា​ស​សរុប មាន​តម្លៃ​ដល់​៣១៤,៤៩ លាន​ដុល្លារ កើនឡើង​ជាង​៥៩ លាន​ដុល្លារ​ឬ​ស្មើនឹង​២៣,២៦​ភាគរយ ។

ហ្គា​ស​ទាំងនេះ ត្រូវ​បាន​គេ​ដឹង​ថា នាំ​ចូល​មក​ពី​សិង្ហ​បុរី វៀតណាម ចិន​ជាដើម ៕