ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​.​ង​ជិត ​៨០​ទូក ​នឹង​តាំង​ពិ​ពណ៌​ រយៈពេល​៥​ថ្ងៃ ​ពេល​បុណ្យ​​ចេញ​ព្រះ​វស្សា

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ឱកាស​បុណ្យ​ចេញ​ព្រះ​វស្សា​នៅ​ថ្ងៃ​ទី​២៦ ​តុលា​ ខាង​មុខនេះ ​និង​មានកម្ម​វិធី​ប្រណាំងទូក​.​ង ដែល​ចូលរួម​មក​ពី​ខេត្តតាកែវ ត្បូងឃ្មុំ ក្រចេះ ដែល​មាន​ទូក​រហូត​ដល់​ជិត​៨០ រួម​ជាមួយ​ការ​តាំងពិព័រណ៌​រយៈពេល​៥​ថ្ងៃ​។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែតុលា​ ឆ្នាំ​២០២៦​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ជា​ធម្មតា​នៅ​ក្នុង​មួយ​ឆ្នាំ​គឺ​មានការ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចំនួន​បី​ដង​ ក្នុង​នោះ​មាន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ បិណ្ឌ​ភ្ជុំបិណ្ឌ​ និង​ចូល​ឆ្នាំ​សកល ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ហូរហែ​តាំងពី​ជំនាន់​សម្ដេច​ទេព​ញាណ ហ៊ុន ណេ​ង ត្រូវ​បាន​រក្សា​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​។ ជាមួយ​នោះ​តាម​រយៈ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​ការងារ​រដ្ឋបាល​ខេត្ត​ទទួល​បានការ​រីក​ចម្រើន​តាំងពី​ដើមឆ្នាំ​២០២៦ រហូត​មក​ដល់​ពេល​នេះ​គួរ​ឱ្យ​កត់សម្គាល់​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​រំលឹក​ថា ដោយសារ​តែ​មានការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​មាន​ជា​បន្តបន្ទាប់​ចំនួន​ពីរ​លើក ​ក្នុង​នោះ​បណ្ដាល​ឲ្យ​មន្ត្រី​អាវុធហត្ថ​ពីរ​រូប​និង​ទាហាន​បួន​នាក់ ដែល​ជា​អ្នក​ខេត្តកំពង់ចាម​បាន​ទទួល​មរណ​​ភាព​។ ដោយ​គេច​ពី​គ្រាប់​ផ្លោង​បងប្អូន​ភៀស​សឹក​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ​ជិត​បី​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​មក​រស់នៅ​កន្លែង​សុវត្ថិភាព​ក្នុង​ខេត្តកំពង់ចាម ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​បាន​ជួយ​ទំនុកបម្រុង​ស្បៀងអាហារ​ព្រមទាំង​ថ្នាំសង្កូវ​ជួយ​ដល់​ពួក​គាត់​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​ជាភរិយា​របស់​កង​វី​រៈ​កងទ័ព​ជួរ​មុខ​ដែល​បាន​សម្រាលកូន​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​និង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ គឺ​ទទួល​បានការ​យកចិត្តទុកដាក់​ ព្រមទាំង​បាន​ផ្ដល់​ថវិកា​ជូន​ដើម្បី​បង្ហាញ​នៅ​ក្តី​ស្រឡាញ់ ដោយ​មិន​បាន​ចំណាយ​ថវិកា​គឺ​រដ្ឋបាល​ខេត្ត​ជា​អ្នក​ទទួល​រាប់​រង​ទាំងស្រុង​។

ហើយ​ថ្មី​ៗ​កន្លង​ទៅ​រដ្ឋបាល​ខេត្ត​បាន​ស្រី​អង្គាស​បាន​ថវិកា​ព្រមទាំង​រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ធំ​បាន​យក​ទៅ​ចែក​ជូន​ទាហាន នគរបាល​ជួរ​មុខ​ដែល​បាន​ឈរជើង​ការពារ​ទឹកដី​នៅ​ក្នុង​ខេត្តព្រះវិហារ​និង​ឧត្តរមានជ័យ​។

អភិបាលខេត្ត​បាន​សង្កត់ធ្ងន់​ថា​ នៅ​សល់​រយៈពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​និង​ដល់​ភ្ជុំបិណ្ឌ​ធំ​មក​ដល់​ ដូច្នេះ​មន្ត្រីរាជការ​ដែល​មានស្រុក​កំណើត​នៅ​ឆ្ងាយ​អាច​ទៅ​លេង​ឪពុក​ម្ដាយ​សួរសុខទុក្ខ​បងប្អូន​សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ទៅ​មក​ធានា​បាន​នៅ​សុវត្ថិភាព​៕​