ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកម្ពុជានៅតែបង្កើនការចំណាយលើគ្រឿងសំអាង និងគ្រឿងក្រអូប

3 ម៉ោង មុន
  • ភ្នំពេញ

ទោះជា​ស្ថានភាព​សេដ្ឋកិច្ច​រៀង​ធាក់​ថយ ចំណូល​មិន​ងាយស្រួល​រក ប៉ុន្តែ​សម្រាប់​ការ​ចំណាយ​លើ​គ្រឿងក្រអូប គ្រឿងសម្អាង និង​គ្រឿង​សម្អាត​កាយ គឺ​នៅ​តែ​កើន ។

ស្ថិតិ​បាន​អះអាង​ថា នៅ​ក្នុង​រង្វង់​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៦ ពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​លើ​គ្រឿងក្រអូប គ្រឿងសម្អាង និង​គ្រឿង​សម្អាត​កាយ មាន​តម្លៃ​១០៩,៥៣​លាន​ដុល្លារ កើនឡើង​៦,៣៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៥ ត្រឹម ១០៣​លាន​ដុល្លារ ។

ប្រភព​នាំ​ចូល​គ្រឿងក្រអូប គ្រឿងសម្អាង និង​គ្រឿង​សម្អាត​កាយ គឺ​ចម្រុះ មាន​មក​ពី​ប្រទេស​ជិតខាង អឺរ៉ុប ជប៉ុន កូ​រ៉​ខាងត្បូង ជាដើម ៕