ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​កើនឡើង​គួរឱ្យ​កត់សម្គាល់ក្នុង​រយៈពេល​៩​ខែ

35 នាទី មុន
  • ភ្នំពេញ

របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ​ដែល​បាន​ចេញផ្សាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​របស់​កម្ពុជា​បាន​កើនឡើង​ដល់​៥៨,៤៩ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៦ ដែល​កើនឡើង​២២,១​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​។

ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​២៧,៤៧​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​កើនឡើង​១៨​ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចូល​បាន​កើនឡើង​២៦​ភាគរយ​ ដល់​៣១,០១​ពាន់​លាន​ដុល្លារ​។
តួលេខ​ទាំងនេះ​បង្ហាញ​ថា កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រហែល​៣,៥៤​ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ខែមករា​ ដល់​ខែកញ្ញា​នោះ​ ។

កំណើន​ដ៏​រឹង​មាំ​នៃ​ពាណិជ្ជកម្ម​នេះ ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពង្រីក​ជា​បន្តបន្ទាប់​នៃ​សកម្មភាព​នាំ​ចេញ និង​នាំ​ចូល​របស់​កម្ពុជា ដែល​ទទួល​បានការ​គាំទ្រ​ពី​ការ​បង្កើន​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់ និង​ទ្វេភាគី​ ។​

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​រួម​មាន សម្លៀក​បំពាក់ ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី ផលិតផល​កសិកម្ម កង់ សំបក​កង់​យានយន្ត គ្រឿងសង្ហារិម និង​ទំនិញ​ផលិត​ផ្សេង​ៗ​ទៀត​ ។ ការ​នាំ​ចូល​សំខាន់​ៗ​រួម​មាន វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម ផលិតផល​ប្រេងឥន្ធនៈ យានយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក ទំនិញប្រើប្រាស់ និង​ទំនិញ​សម្រាប់​ផលិតកម្ម​ផ្សេង​ៗ​ទៀត ​។