ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​សេដ្ឋកិច្ច​ខេត្ត​និង​កំលាំង​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ឈើ​គ្មាន​ច្បាប់​ តែ​ដោយ​ឡែក​ម្ចាស់​គេចខ្លួន​បាត់

23 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ទីតាំង​កែ​ច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​កន្លែង ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ​ធ្វើការ​បង្ក្រាប​ ខណៈ​ដែល​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ គ្មាន​ច្បាប់​អនុញ្ញាត​។

ការ​ឆ្មក់​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ឈើ​គ្មាន​ច្បាប់​ខាងលើ​​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​រស្មី​សាមគ្គី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ដកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ឈើ​ខុសច្បាប់ គឺ​ដោយ​បានការ​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់​តារា ស្នងការ​រង នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​​​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យ​សហការ​ស្រាវជ្រាវ​រក​ឃើ​ញ​កន្លែង​កែ​ច្នៃ​ឈើ (​ទីតាំង​សន្និធិ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត​) មួយ​កន្លែង នៅ​ចំណុច​ដី​ឡូ​ត៍​ឈ្មោះ ហឹ​ម គ​ន្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ ហ៊ុន ឈូករ័ត្ន អាយុ​៤០​ឆ្នាំ (​គេចខ្លួន​ពេល​សមត្ថកិច្ច​ចូល​ដល់​គោលដៅ​) ភូមិ​រស្មី​សាមគ្គី ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ដកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​​ក្រោយ​ធ្វើការ​ស្រាវជ្រាវ កម្លាំង​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈល ចុះ​ធ្វើ​ការ​ប្រតិបត្ដិការ​បង្ក្រាប ជាក់ស្ដែង​កំលាំង​នគរបាល​បាន​រក​ឃើ​ញ​កំណាត់​ដុំ​ឈើ ប្រភេទ​ឈើសុ​ក្រំ ច​ចំនួន​៤៥​ដុំ ស្មើ​នឹង​២,៩៦៨ ម៉ែត្រត្រីគុណ និង​មាន​កម្ទេច​អាច​ម៌​រណា​រដែល​កាត់​អារ​ដោយ​ម៉ា​ស៊ីន ។

បច្ចុប្បន្ន​វត្ថុ​តាង ​និង​ទីតាំង​កែ​ច្នៃ​សន្និធិ​ឈើ​ខុសច្បាប់​ បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​តា​សាល ដើ​ម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​របស់​រដ្ឋបាល​ព្រៃឈើ​៕