ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្ពាន​ឥន្ទធនូ​» ត្រូវ​បិទ​មិន​ឱ្យ​រថយន្ត​ឆ្លងកាត់​ឡើយ បន្ទាប់​ពី​បាក់​បង្គោល​របារ​ទទឹង​ផ្លូវ

4 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ បងប្អូនធ្វើដំំណើរផ្លូវនេះ ត្រូវដឹង ស្ពាន​ឥន្ទធនូ ក្រុង​កំពត ប្រកាស​បិទផ្លូវ​មិន​ឱ្យ​រថយន្ត​ឆ្លងកាត់​ដាច់ខាត បន្ទាប់​ពី​បាក់​របារ​រាំង​ទទឹង​ផ្លូវ ។

ជាក់ស្តែង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តកំពត បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា​នេះ​ថា ៖ ករណី​បាក់​បង្គោល​របារ​ទទឹង​ផ្លូវ​សម្រាប់​ហាម​រថយន្ត​ឆ្លងកាត់ នៅ​ស្ពាន​ឥន្ទធនូ ស្ថិត​ក្នុង​ក្រុង​កំពត ខេត្តកំពត ។

ក្នុង​ន័យ​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត សូម​ធ្វើការ​ហាមឃាត់​រថយន្ត​គ្រប់​ប្រភេទ មិន​ឱ្យ​ចរាចរណ៍​នៅ​លើ​ស្ពាន​ជា​ដាច់ខាត ដោយសារ​ជា​ស្ពាន​ចាស់​ទ្រុឌទ្រោម​ខ្លាំង ៕