ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា អញ្ជើញ​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដោយ​សហការី ២​រូប បាន​អញ្ជើញ​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដើម្បី​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​អតីត​រាជធានី​ខ្មែរ​នេះ​។ ឯកឧត្តម ឃូ អៀង​ហួត អគ្គនាយករង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​សហការី បាន​ទទួល​ស្វាគមន៍ និង​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អគ្គនាយករង និង​សហការី​បាន​ពន្យល់​អំពី​ការ​រៀបចំ​ក្រុង និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​បុរាណ ព្រមទាំង​បង្ហាញ​ពី​ប្រវត្តិ និង​លក្ខណៈ​ពិសេស នៃ​ស្ថាបត្យកម្ម​របស់​ប្រាសាទប្រាំ ប្រាសាទខ្នារ ប្រាសាទក្រចាប់ ប្រាសាទធំ និង​ប្រាសាទ​ចិន ។
គណៈប្រតិភូ​ក៏​បាន​ស្វែង​យល់​អំពី​ប្រវត្តិ​នៃ​ការ​ជួញដូរ​វត្ថុ​បុរាណ​ខុសច្បាប់ ដែល​មាន​ប្រភព​ចេញពី​ប្រាសាទ​មួយ​ចំនួន​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាមទារ​វត្ថុ​បុរាណ​ទាំងនោះ​ត្រឡប់​មក​មាតុប្រទេស​វិញ ។

នៅ​ចុងបញ្ចប់​នៃ​ទស្សនកិច្ច ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​សហការី​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ ៕