ហួសថ្លែង! កូនប្រុសខឹ.ងឪពុកម្តាយ ចា.ក់សាំងដុ.តផ្ទះ ឆេះខូចខាតស្ទើរអស់ទាំងស្រុង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសញៀនថ្នាំចាក់សាំងដុតបណ្តាលឆាបឆេះផ្ទៈ១ខ្នងឈើលើថ្មក្រោម បណ្តាលខូចខាតអស់ស្ទើរទាំងស្រុង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
កម្លាំងនគរបាលបង្កានិងពន្លត់អគ្គីភ័យខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលអគ្គិភ័យឆាបឆេះផ្ទៈ១ខ្នង មានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តរួមនិងប្រជាពលរដ្ឋមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានអន្តរាគមន៍ពន្លត់តែអគ្គិភ័យបានឆាបឆេះអស់ស្ទើរទាំងស្រុង។
កម្លាំងបានបញ្ជាក់ថា មូលហេតុដែលអគ្គិភ័យឆាបឆេះគឺបណ្តាលមកពីកូនប្រុសញៀនថ្នាំខឹងឪពុកម្តាយ ក៏ ទិញសាំងចាក់ដុតផ្ទះឈើផ្នែកខាងលើបង្កអោយឆាបឆេះខូចខាតផ្ទះ១ខ្នង ប្រភេទឈើលើថ្មក្រោមដែលមានទំហំប្រហែលបណ្តោយ២០ម៉ែត្រនិងទទឹងជាង១០ម៉ែត្រនិងខូចខាតសម្ភារៈអស់ទាំងស្រុង ។
កម្លាំងនគរបាលបង្កានិងពន្លត់អគ្គិភ័យបានបញ្ជាក់ថា ក្រោយកូនប្រុសញៀនថ្នាំចាក់សាំងដុតផ្ទៈ បណ្តាលខូចខាត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ដើម្បីអនុវត្តតាមនីតិវិធី អគ្គិភ័យដែលឆាបឆេះត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងនិងប្រើប្រាស់ទឹកទើបគ្រប់គ្រងស្ថានការណ៍ទាន់ មិនរាលដាលដល់អ្នកផ្ទៈអ្នកជិតខាងនៅជុំវិញឡើយ ៕








ចែករំលែកព័តមាននេះ