ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​សង្សារ​យក​ឡាន​ដឹក​ស្រី​ចូល​ក្លឹ​ប នារី​វ័យក្មេង​ប៉ុនប៉ង​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ខឹង​នឹង​សង្សារ​យក​រថយន្ត​ទៅ​ដឹក​ស្រី​ចូល​ក្លឹ​ប មិនរ​វីរ​វល់​ទៅ​មើលខ្លួន​ឈឺ​នៅ​ពេទ្យ ក៏​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​(​ប៉ុនប៉ង​សម្លាប់​ខ្លួន​) តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទាន់ ។ ការ​ប៉ុនប៉ង​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ខឹង​នឹង​សង្សារ​យក​រថយន្ត​ទៅ​ដឹក​ស្រី​ចូល​ក្លឹ​ប មិនរ​វីរ​វល់​ទៅ​មើលខ្លួន​ឈឺ​នៅ​ពេទ្យ ក៏​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​(​ប៉ុនប៉ង​សម្លាប់​ខ្លួន​) តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ទាន់ ។

ការ​ប៉ុនប៉ង​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៥ នៅ​លើ​ស្ពាន​ជ្រោយចង្វារ នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

នារី​រូប​នោះ ពុំ​បាន​ប្រាប់​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ ប៉ុន្តែ​នាង​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រូប​នោះ បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ស្ពាន ហើយ​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​(​សម្លាប់​ខ្លួន​)​តែ​នាង​ហាក់ដូច​ពុំ​ដាច់​ចិត្ត​។ ខណៈនោះ មាន​អ្នកដំណើរ​ម្នាក់ បានឃើញ ហើយ​ចាប់​ឃាត់ ក្រោយមក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ទាក់ទង​ទៅ​បុរស​ជា​សង្សារ ដើម្បី​ឲ្យ​មក​ទទួល​នាង​ត្រឡប់​ទៅ​ផ្ទះ ។

តាម​នារី​វ័យក្មេង​រូប​នោះ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​ធ្វើ​ដំណើរ​មក​លោតទឹក​(​សម្លាប់​ខ្លួន​)​ដោយសារ​តូចចិត្ត​ខ្លួនឯង ដែល​សង្សារ​បាន​យក​រថយន្ត​ទៅ​ដឹក​ស្រី​ចូល​ក្លឹ​ប និង​មិន​បានរ​វីរ​វល់​មក​មើល​នាង​ដែល​ឈឺ​ដេកពេទ្យ​ឡើយ ។

នារី​រូប​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​នោះ នាង​សម្រាក​ពេទ្យ ដោយសារ​តែ​លេបថ្នាំ​ងងុយដេក​លើស​កម្រិត​។ ខណៈនោះ​ក៏​ទទួល​ដំណឹង​ថា សង្សារ​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ដឹក​ស្រី​ចូល​ក្លឹ​ប ដោយ​តូចចិត្ត​ខ្លួនឯង ក៏​ដោះ​សេរ៉ូម​ចេញពី​ពេទ្យ​ធ្វើ​ដំណើរ​ម​ស្ពាន​ជ្រោយចង្វារ ប៉ុនប៉ង​លោត​ទឹកតែ​ម្ដង ។

នារី​រូប​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​បាន​ស្រឡាញ់ និង​រស់នៅ​ជាមួយ​សង្សារ​ដូច​ប្ដី​ប្រពន្ធ​រយៈពេល​០២​ឆ្នាំ​មក​ហើយ​។ កន្លង​មក សង្សារ​របស់​ខ្លួន ធ្លាប់​មាន​ស្រី ហើយ​នាង​ធ្លាប់​ចាប់​បាន​ដេក​ជាមួយ​ស្រី​។ បន្ទាប់​ពី​ឃាត់​សួរនាំ​អ្នកដំណើរ ក៏​បាន​ទាក់ទង​ទៅ​បុរស​ជា​សង្សារ និង​បងប្រុស ឲ្យ​មក​ទទួល នាំ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ