ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបង្ក្រាបទីតាំងអគារមួយកន្លែងនៅស្រុក​កែវសីមា រំដោះជនជាតិកូរ៉េម្នាក់ និងឃាត់​ខ្លួន​​២៦​នាក់​ រួមទាំង​សម្ភារបច្ចេកវិទ្យាជាច្រើន

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្ត​​មណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី រំដោះ​ចេញពី​ទីតាំង​អគារ​មួយ​កន្លែង​នៅ​ស្រុក​កែវ​សីមា ខណៈ​ជនជាតិ​កូរ៉េ​ចំនួន​២៦​នាក់​ផ្សេង​​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ​ដើម្បី​កសាង​និ​តិ​វិធី ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្ត​​មណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី រំដោះ​ចេញពី​ទីតាំង​អគារ​មួយ​កន្លែង​នៅ​ស្រុក​កែវ​សីមា ខណៈ​ជនជាតិ​កូរ៉េ​ចំនួន​២៦​នាក់​ផ្សេង​​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ​ដើម្បី​កសាង​និ​តិ​វិធី ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ និង​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ស្រាវជ្រាវស្វែងរក និង​សង្គ្រោះជនជាតិ​កូរ៉េ​ម្នាក់​តាម​សំណើ​របស់​ភាគី​កូរ៉េ លេខ​០២៨​លស ចុះ​ថ្ងៃ​ទី​១៦ ខែ​ឆ្នូ ឆ្នាំ​២០២៥ ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នា​ថ្ងៃ​ទី​១៧ ខែធ្នូ ដដែល ក្រុមការងារ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ស្រាវជ្រាវ​ស៊ើបអង្កេត​ទីតាំង​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សមត្ថកិច្ច​រក​ឃើ​ញ​ជនជាតិ​កូរ៉េ កំពុង​ប​ម្រើ​ការងារ និង​ស្នាក់​នៅ​ទីតាំង​ខាងលើ​ឈ្មោះ HAM TAEGYEONG អាយុ​២៥​ឆ្នាំ និង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​បន្ថែម​ទៀត​ចំនួន​២៦​នាក់ (ស្រី​០២​នាក់​) ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​រួម​មានសម្ភារបច្ចេកវិទ្យា រួម​មាន កុំព្យូទ័រ (All in one) ២១​គ្រឿង កុំព្យូទ័រ CPU ​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​២៤​គ្រឿង និង Tablak ចំនួន​មួយ​គ្រឿង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនជាតិ​កូរ៉េ​សរុប​២៧​នាក់ (​ស្រី ០២​នាក់​) ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ដើម្បី​គ្រប់គ្រង​បណ្តោះអាសន្ន​។

​ទោះជា​យ៉ាងណា​ គិត​ត្រឹម​​រសៀល​ថ្ងៃ​ទី១៩ ខែធ្នូ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​កូរ៉េ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​អស់ហើយ ដើម្បី​បន្ត​និ​តិ​វិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ