រាជធានីភ្នំពេញ ៖ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ ស្ថាបនិកអង្គការផ្ទះបាយខ្មែរ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា នេះ ក្នុងជន្មាយុ80ឆ្នាំ ដោយជរាពាធ ។ អង្គការផ្ទះបាយខ្មែរ បានសរសេរពីដំណឹងមរណភាពនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន (Les Restaurants Des Enfants – LRDE)។

បេសកកម្មជួយកុមារខ្មែររបស់លោក ង៉ូវ ឈីវ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩០ ។ កាលណោះ លោកគឺជានាយកសាលាបឋមសិក្សាជ័យជម្នះផង ហើយក៏បានចាប់ផ្តើមរួមការងារជាមួយអង្គការគ្រូពេទ្យពិភពលោកផង និងបន្ទាប់មកជាមួយសមាគមឪពុកម្តាយចិញ្ចឹមកុមារកម្ពុជា ។
មកដល់ឆ្នាំ១៩៩៨ មានកុមារខ្មែរ៦២០០នាក់នៅទូទាំងប្រទេស ដែលមានឈ្មោះក្នុងបញ្ជីនៃសមាគមនេះ ។ លោក ង៉ូវ ឈីវ បានបម្រើការងារនៅក្នុងសមាគម រហូតដល់ឆ្នាំ២០០៧ ជាឆ្នាំដែលលោកបានចូលនិវត្តន៍ ។ បេសកកម្មថ្មីលើការងារចាស់បានចាប់ផ្តើមឡើងវិញនៅក្នុងខែមករាឆ្នាំ២០១០ បន្ទាប់ពីលោកឃើញកុមាររើសអេតចាយម្នាក់គ្មានអ្វីបរិភោគ ។

ដោយមានជំនួយពីមិត្តភក្តិជនជាតិបារាំងម្នាក់ ឈ្មោះ អ៊ីវ ហ្សាក់កាំង លោក ង៉ូវ ឈីវ អាចទិញផ្ទះល្វែងមួយភ្លាម ហើយធ្វើបាយម្ហូបឲ្យកុមារក្រីក្រ កុមាររើសសំរាមបរិភោគ។ សកម្មភាពនេះ បានក្លាយជាឈ្មោះអង្គការ ផ្ទះបាយកុមារ ។
នេះក៏ដូចជាការជូនដំណឹងពី ៖
.អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សេង គឹមអ៊ាន ត្រូវជាភរិយា
.លោក ង៉ូវ កែវ និងលោកស្រី ផូរ សុផលផារី ព្រមទាំងបុត្រ
.លោកជំទាវ ឈីវ មាលា និងឯកឧត្តម លី ច័ន្ទតុលា ព្រមទាំងបុត្រ
.លោកស្រី ឈីវ មាលា និងបុត្រ
.លោកស្រី ឈីវ ពិដោរ និងលោក មូន យ៉ុងស៊ូ ព្រមទាំងបុត្រ ៕

ចែករំលែកព័តមាននេះ