ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ក្មួយ​៣ឆ្នាំ ​ដេកលើ​ដី ​ម្រាមដៃ​ជាប់​​ព្រីភ្លើង ឪពុកមារ​ត់ទៅជួយ​ដក​ខ្សែភ្លើងចេញ​ដែរ តែអ្វីៗ​ហួស​ពេលទៅហើយ​

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កុមារី​អាយុ​០៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ខណៈ​ដែល​កុមារី​រងគ្រោះ​រូប​នោះ​បាន​លេង​ព្រី​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កុមារី​ឆក់​ខ្សែភ្លើង​ស្លាប់​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្រោមផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​រំដួល​៨៨ ឃុំ​អូរ…

ខេត្តកំពង់ស្ពឺ​៖ កុមារី​អាយុ​០៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ក្រោយ​ពេល​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ខណៈ​ដែល​កុមារី​រងគ្រោះ​រូប​នោះ​បាន​លេង​ព្រី​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​​។

ហេតុការណ៍​ភ្ញាក់ផ្អើល​កុមារី​ឆក់​ខ្សែភ្លើង​ស្លាប់​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្រោមផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជន​រង​គ្រោះ​ឈ្មោះ សុខ​លៀង សៀវ​មុ​ី​  ភេទ​ស្រី អាយុ​០៣​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឡោ សំ​អេ​ន ភេទ​ប្រុស​  អាយុ​៣៦​ឆ្នាំ រស់នៅ​ផ្ទះ​ជាប់​គ្នា (​ត្រូវជា​ពូ​បង្កើត​)​កុមារី​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ រូបគាត់​​កំពុង​នៅ​ក្រោមផ្ទះ ហើយ​ក៏​បានឃើញ ក្មួយ​ស្រី​(​កុមារី​ជន​រង​គ្រោះ​)​ដេក​នៅ​លើ​ដី​ហើយ​ម្រាមដៃ​ជាប់​និង​ព្រី ភ្លើង ពេល​នោះ​ខ្លួន​ក៏​បានរ​ត់ទៅ​ដក​ខ្សែភ្លើង ហើយ​រូប​ខ្លួន​និង​សាច់ញាតិ​ក៏​បាន​យក​ក្មួយ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ពេល​ទៅ​ដល់ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា កុមារី​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា លុះ​រហូត​ដល់​វេលា​ម៉ោង ០៣​និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ លោកគ្រូ​ពេទ្យ មេ​ភូមិ និង​ក្រុម​គ្រួសារ សព​កុមារី​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ហើយ​ក្រុម​គ្រួ​សារបាន​ទទួលស្គាល់ និង​បាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ