សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថ្លែងកាលពីថ្ងៃទី១៨ ឧសភា ថា រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំថ្មីនាពេលយប់ លើតំបន់៨របស់ប្រទេសលោក ដោយតាមអាជ្ញាធរមូលដ្ឋានថា បណ្ដាលឲ្យជនស៊ីវិលជាង២០នាក់រងរបួស។ តាមលោកហ្សេឡានស្គីថា ក្នុងការវាយប្រហារនោះរុស្ស៊ីបានប្រើដ្រូន៥២៤គ្រឿង និងមីស៊ីលបា លីស្ទិក២២គ្រាប់។
តាមបណ្ដាញសង្គមXប្រធានាធិបតីអ៊ុយក្រែនសរសេរថា ការប្រកាសអាសន្នពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតែជាធរមាន ក្នុងតំបន់ជាច្រើននៅតាមព្រំដែន ។ រុស្ស៊ីពឹងលើមីស៊ីលបាលីស្ទិក ដើម្បីវាយប្រហារប្រជាជនយើង ហេតុនេះហើយបានជាយើងនៅអឺរ៉ុប ត្រូវធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីធានាដល់កិច្ចការពារដែលគត់មត់ ប្រឆាំងមីស៊ីលទាំងនោះ។ អឺរ៉ុបត្រូវតែមានប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិកដោយខ្លួនឯងផ្ទាល់ ហើយឲ្យបានគ្រប់គ្រាន់ប្រឈមមុខនឹងការគំរាមកំហែងទាំងនេះ ។
មុននេះអ៊ុយក្រែនបានវាយប្រហារដោយហ្វូងដ្រូនដ៏ច្រើនប្រឆាំងរុស្ស៊ី៣ថ្ងៃ បន្ទាប់ពីរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើក្រុងគៀវបណ្ដាលឲ្យមនុស្សស្លាប់ជាង២០នាក់ ហើយអាជ្ញាធរអ៊ុយក្រែនសន្យាពីការតបតវិញ។ ការវាយប្រហារនេះ របស់អ៊ុយក្រែនសំដៅជាពិសេសលើរដ្ឋធានីរុស្ស៊ី ដែលជាការវាយប្រហារសំខាន់បំផុត ពុំធ្លាប់មានចាប់តាំងពីកើតសង្គ្រាមមក ។
អ៊ុយក្រែនប្រើហ្វូងដ្រូនហោះឆ្ងាយមានសណ្ឋានដូចជាយន្តហោះតូចៗ។ ក្រសួងការពារប្រទេស រុស្ស៊ីអះអាងថា កងការពារអាកាសរបស់ខ្លួនបបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៥៥៦គ្រឿងនាពេលយប់ក្នុងតំបន់១៤ បន្ទាប់មកដ្រូន៣០គ្រឿងទៀតបាញ់ទម្លាក់នាពេលព្រឹក។ នៅក្រុងមូស្គូផ្ទាល់ការវាយប្រហារមួយបណ្ដាលឲ្យមនុស្ស១២នាក់រងរបួស ។
Local residents inspect damages outside an apartment building after the overnight Russian drones attack in Kharkiv, December 31, 2023, amid the Russian invasion of Ukraine. Kyiv said on December 31, 2023, it destroyed 21 of 49 Iranian-made “Shahed” drones fired by Russia overnight, adding that six guided missiles had also targeted the northeastern city of Kharkiv. (Photo by SERGEY BOBOK / AFP) ចំណែកកងទ័ពអាកាសអ៊ុយក្រែនវិញអះអាងនាថ្ងៃទី១៧ ឧសភា ថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ី២៧៩គ្រឿង ក្នុងចំណោមដ្រូនទាំង២៨៧គ្រឿងដែលបង្ហោះមកនាពេលយប់ ។ ប្រធានាធិបតីអ៊ុយក្រែនគូសបញ្ជាក់ទៀតថា ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ឌីនីប្រូមានរយៈពេលដល់៦ម៉ោង ប៉ះពាល់បណ្ដាទីតាំងថាមពលនិងបណ្ដាអគារស្នាក់នៅ ។ មនុស្សយ៉ាងតិច២៨នាក់ ក្នុងនោះ មានកុមារ២នាក់រងរបួសក្នុងតំបន់នេះ។ ចំណែកមនុស្សចាស់២នាក់ បានស្លាប់នៅក្រុងប៊ីឡូហ្ស័រកានិងក្រុងហ្សេឡឺនីវកាក្នុងតំបន់ឃ័រសុន ក្រោយការវាយប្រហាររបស់រុស្ស៊ី ។
នៅក្រុងឌ្រូសគីវកា និងក្រុងក្រាម៉ាទរស្ក៍តំបន់ដូណេតស្ក៍មនុស្ស២នាក់បានត្រូវស្លាប់ និង២នាក់ទៀតរងរបួសក្រោយការវាយប្រហាររបស់រុស្ស៊ី ។ នៅទីក្រុងទាំង២នេះ បណ្ដាអគារស្នាក់នៅ និងផ្ទះឯកជននានារងការខូចខាត ។ ការខូចខាតក៏ត្រូវបានរាយការណ៍ដែរនៅតំបន់អូដេសា ឈ័រនីហ៊ីវនិងហ្សាប៉ូរីហ្ស៊ីយ៉ា។ ក្នុងការវាយប្រហារនាពេលព្រឹកថ្ងៃទី១៨ ឧសភា ប្រឆាំងតំបន់អូដេសា នាវាស៊ីវិល១គ្រឿងដោតទង់ជាតិប៉ាណាម៉ាដែលកំពុងបើកមកកាន់កំពង់ផែមួយនៃតំបន់នោះរងការខូចខាត។
ចំណែកនាវា២គ្រឿងទៀតមួយគ្រឿងដោតទង់ជាតិហ្គីនេប៊ីសាវនិង១គ្រឿងទៀតដោតទង់ជាតិកោះម៉ាសាលក៏រងការវាយប្រហារដោយដ្រូនដែរនៅតំបន់អូដេសានោះ ។ ម្យ៉ាងវិញទៀត ក្រសួងការពារប្រទេសរុស្ស៊ីថ្លែងថា កងការពារអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៥០គ្រឿង នាចុងថ្ងៃទី១៧ ឧសភា និងដើមថ្ងៃទី១៨ ឧសភា ៕
ចែករំលែកព័តមាននេះ