ទីក្រុងរ៉ូទែដាំ៖ នាវាទេសចរណ៍មួយគ្រឿងដែលត្រូវវីរុសហាន់តាវាយលុកនោះបានចូលចតនៅកំពង់ផែរ៉ូទែដាំ ប្រទេសហូឡង់ ហើយដើម្បីលាងសម្អាតមេរោគ។ នេះជាការបិទបញ្ចប់ការធ្វើដំណើររបស់ខ្លួនដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលព្រួយបារម្ភយ៉ាងខ្លាំង។ នាវាឈ្មោះហុនឌាសដឹកបុគ្គលិកបម្រើការ២៥នាក់ និងបុគ្គលិកសុខាភិបាល២នាក់បានទៅដល់ទីក្រុងរ៉ូទែដាំកាលពីព្រឹកមិញបន្ទាប់ពីអ្នកដំណើរទាំងអស់ចុះចេញពីនាវានៅទីកន្លែងដទៃទៀតរួចរាល់អស់ហើយ។

អ្នកសារព័ត៌មានរបស់អេភី (AP) សង្កេតឃើញមនុស្សចុះពីលើនាវានោះតាមកំពង់ផែដោយស្លៀកពាក់ឈុតពណ៌សសម្រាប់ការពារខ្លួន។ នៅក្នុងរយៈចម្ងាយខ្លីចាប់ពីទីកន្លែងដែលនាវានោះឈប់សំចត អាជ្ញាធរបានដាក់តម្រៀបទូកុងតេណឺចំនួន២៥តាមបណ្ដោយទឹកស្របតាមជួរកង្ហារផលិតអគ្គិសនី។ បុគ្គលិកនៅលើកប៉ាល់នឹងធ្វើដំណើរចូលបន្ទប់ចត្តាឡីស័កជាប្រញាប់។ អ្នកដែលមិនអាចវិលត្រឡប់ទៅមាតុភូមិវិញបានទេក៏អាចចំណាយពេលនៅក្នុងបន្ទប់ចត្តាឡីស័កនៃទូកុងតេណឺដោយទទួលបានសេវាអ៊ីនធឺណិតតាមផ្កាយរណប និងការទំនុកបម្រុងចំណីអាហារ។ នេះបើយោងតាមការបញ្ជាក់ពីម្ចាស់កំពង់ផែ។

លោកថ្លែងថាកប៉ាល់នេះត្រូវការការជួយជ្រោមជ្រែង, កប៉ាល់ស្ថិតនៅលើផ្ទៃសមុទ្រ, បុគ្គលិកបម្រើការនៅលើនោះធ្លាក់ខ្លួនឈឺ។ ពួកគេប្រហែលជាបានឆ្លងមេរោគនោះផងក៏មិនដឹង។ នៅក្នុងករណីនេះ លោកយល់ថាគេមិនអាចបដិសេធឃើញរងទុក្ខវេទនាប៉ុណ្ណឹងហើយមិនជួយនោះទេ។ លោកថ្លែងបន្តទៀតថាកំពង់ផែរ៉ូទែដាំជាញឹកញយផ្ដល់ឱកាសឱ្យកប៉ាល់ចូលចត។ ប៉ុន្តែនេះជាលើកដំបូងដែលពួកគេទទួលកប៉ាល់ដែលធ្វើដំណើរបានពាក់កណ្ដាលទីឆ្លងកាត់តំបន់អង់តាក់ទិច។

នៅក្នុងពេលដែលមេរោគហាន់តាកំពុងផ្ទុះខ្លាំង អ្នកដំណើរនៅលើកប៉ាល់នោះបីនាក់បានស្លាប់។ ក្នុងនោះក៏មានប្ដីប្រពន្ធជនជាតិហូឡង់២នាក់ផងដែរ។ មន្ត្រីសុខាភិបាលជឿជាក់ថាអ្នកទាំង២ទំនងជាអ្នកដំបូងគេដែលឆ្លងមេរោគនេះនៅពេលពួកគេធ្វើដំណើរទៅកម្សាន្តនៅតំបន់អាមេរិកខាងត្បូង។ នាវាឈ្មោះហុនឌាសបានចំណាយពេល៦ថ្ងៃធ្វើដំណើរចេញពីកោះខាណារី (Canary) ទម្រាំទៅដល់កំពង់ផែប្រទេសហូឡង់៕ ប្រភព៖ Euro News
ចែករំលែកព័តមាននេះ