ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​មនុស្ស​ថយ​បន្តិច តែ​យន្តហោះ​ដឹក​ទំនិញ​កើន​ខ្លាំង​គួរសម

1 នាទី មុន
  • ភ្នំពេញ

សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នៅ​ក្នុង​រយៈពេល​៤​ខែ​នៃ​ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា សេវាកម្ម​ដឹក​អ្នកដំណើរ​មានការ​ថយ​ចុះ ប៉ុន្តែ​សេវាកម្ម​ដឹក​ទំនិញ​វិញ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ស្ថិតិ​ដែល​ផ្សព្វផ្សាយ​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​ផ្លូវអាកាស​ គឺ​ទទួល​បាន​ត្រឹម​២,៤៣ លាន​នាក់…

សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​នៅ​ក្នុង​រយៈពេល​៤​ខែ​នៃ​ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា សេវាកម្ម​ដឹក​អ្នកដំណើរ​មានការ​ថយ​ចុះ ប៉ុន្តែ​សេវាកម្ម​ដឹក​ទំនិញ​វិញ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

ស្ថិតិ​ដែល​ផ្សព្វផ្សាយ​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​ផ្លូវអាកាស​ គឺ​ទទួល​បាន​ត្រឹម​២,៤៣ លាន​នាក់ ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៦ ធ្លាក់​ចុះ​ប្រមាណ​ជា​៤​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ដោយឡែក សេវាកម្ម​ដឹក​ទំនិញ​តាម​ផ្លូវអាកាស​វិញ​គឺ​បាន​កត់ត្រា​កំណើន​កើនឡើង​៣៦​ភាគរយ​ដោយ​សម្រេចការ​ដឹក​ជញ្ជូន​សរុប ៣០.៤៤៨ តោន​ក្នុង​រយៈពេល​ដដែល​នៃ​ឆ្នាំ​នេះ​។

មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​សរុប​ចំនួន ៣៣ ហើយ​បាន​ដំណើរការ​ជើងហោះហើរ​សរុប​បាន​២៣.២០៤​ជើង ដោយ​កើនឡើង ២ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​។

សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវអាកាស​កម្ពុជា​គឺ​បាន​ភ្ជាប់​ទៅ​អាស៊ាន​ភាគច្រើន ក្រៅពី​នោះ​មាន​ចិន កូរ៉េ​ខាងត្បូង ជប៉ុន កា​តា ឥណ្ឌា និង អា​រ៉ាប់​រួម​ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ