ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ធានា​រ៉ាប់រង​ព្យាបាល​ជំងឺ​ខូច​តម្រងនោម​ដំណាក់កាល​ចុង​ក្រោយ​របស់​អ្នកគ្រូ​ ម៉ូ​វ សុ​ផា​ន់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​ បាន​ប្រកាស​ធានា​រ៉ាប់រង​លើ​ការ​ព្យាបាល​ជំងឺ​ខូច​តម្រង់​នោម​ដំណាក់កាល​ចុង​ក្រោយ​របស់​អ្នកគ្រូ​ ម៉ូ​វ សុ​ផា​ន់​ ។…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រមុខរដ្ឋ​ស្តីទី​ បាន​ប្រកាស​ធានា​រ៉ាប់រង​លើ​ការ​ព្យាបាល​ជំងឺ​ខូច​តម្រង់​នោម​ដំណាក់កាល​ចុង​ក្រោយ​របស់​អ្នកគ្រូ​ ម៉ូ​វ សុ​ផា​ន់​ ។

នៅ​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​តេ​ជោ ហ៊ុន បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖ «មាន​បងប្អូន​អ្នក​ចិត្ត​បុណ្យ​ជា​ច្រើន​បានអំពាវនាវ​ជួយ​ដល់​អ្នកគ្រូ​ដែល​កំពុង​មាន​ជំងឺ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ ។

សម្តេច​តេ​ជោ​បានឱ្យ​ដឹង​ថា​ មុន​នេះ​បន្តិច ​ខ្ញុំ​រក​ឃើញ​អ្នកជំងឺ​នេះ​ហើយ​តាម​រយៈ ឯកឧត្តម សេង ទៀង​ ។ ​ចាប់ពី​ពេល​នេះ​ទៅ ​ខ្ញុំ​ទទួល​រ៉ាប់រង​ក្នុង​ការ​ព្យាបាល​ទាំងស្រុង​។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា​ ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹង​ទៅជួប​អ្នកគ្រូ​ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ដែល​ពេល​នេះ​ មាន​ពន្លឺ​ខ្លះ​ហើយ ​បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​វេជ្ជ​បណ្ឌិ​ត គង់ សន្យា ប្រធាន​មន្ទីរពេទ្យ​កាល់​ម៉ែត​ ។​

សូម​ជម្រាប​ថា ​ការ​ប្រកាស​ជួយ​ពី​សម្តេច​តេ​ជោ បន្ទាប់​ពី​អ្នកគ្រូ​ដែល​ទើប​ប្រឡង​ជាប់​គ្រូ​កិច្ចព្រមព្រៀង ឈ្មោះ ម៉ូ​វ សុ​ផា​ន់ អាយុ​២៦​ឆ្នាំ បាន​លើកដៃ​ម្រាម​ដប់​សំពះ​ស្នើ​យ៉ាង​ទទូច​នៅ​លើ​បណ្តាញ​សង្គម ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ មេត្តា​ជួយ​ឧបត្ថម្ភ​ការ​ព្យាបាល​ជំងឺ​ខូច​តម្រងនោម​ដំណាក់​កាល​ចុង​ក្រោយ​ផង​។

អ្នកគ្រូ​កំពុង​បង្រៀន​នៅ​ខេត្តព្រៃវែង បាន​ចំនួន​៤​ខែ ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ អ្នកគ្រូ ម៉ូ​វ សុ​ផា​ន់ បាន​ដាក់​ច្បាប់​ចំនួន​៣​ខែ ដោយសារ​ឈឺ​ធ្វើទុក្ខ​រហូត​ ។ យុវតី​ដែល​កំព្រាម្តាយ​តាំងពី​វ័យក្មេង​រូប​នេះ បាន​និង​កំពុង​ព្យាបាល​ជំងឺ​ចំនួន​២​ខែ​មក​ហើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ