រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិ ការចុះបង្ក្រាបទីតាំង ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា( Online Scams ) ទីតាំងអគារខុនដូរ នៅអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា ក្បែរស្ពានអាកាសក្បាលថ្នល់
ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចអគារខុនដូរ នៃមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង ត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសបង្ខាំងមនុស្សខុសច្បាប់។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច ត្រួតពិនិត្យជាក់ស្តែង ទីតាំងខាងលេីនេះឃាត់ខ្លួន
ជនបរទេសសរុបចំនួន ១០៤នាក់ (ស្រី ០៧ នាក់) មាន ០៦ សញ្ជាតិ ដូចខាងក្រោម៖ទី១. ជនបរទេសសរុបចំនួន ៨៣ នាក់ (ស្រី ០៥នាក់) មាន ០២ សញ្ជាតិ (ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams) រួមមាន ៖ជនជាតិចិន ចំនួន ៨២ នាក់ (ស្រី ០៤នាក់)និង ជនជាតិវៀតណាម ចំនួន ០១ នាក់ (ស្រី)។
និងទី២ ជនបរទេសសរុបចំនួន ២១ នាក់ (ស្រី ០២ នាក់) មាន ០៥ សញ្ជាតិ (ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ ។
ក្នុងនោះដកហូតសម្ភារៈវត្ថុតាងរួមមាន កុំព្យូទ័រលើតុ (All In One) ចំនួន ៧៧ គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ៣៦ គ្រឿង,IPAD ចំនួន ០៥ គ្រឿង,ម៉ូនីទ័រ (MONITOR) ចំនួន ០៤ គ្រឿង,ទូរស័ព្ទដៃ ចំនួន ៨០០ គ្រឿង និងធុង CPU ចំនួន ០៦ គ្រឿង។
ក្រោយ ត្រួតពិនិត្យចប់ ជនបរទេសចំនួន១០៤ នាក់ រួមនិងសម្ភារៈវត្ថុតាងត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕





ចែករំលែកព័តមាននេះ