កម្ពុជាបង្កើនការនាំចូលគ្រឿងអេឡិចត្រូនិក ដល់ទៅជាង៦០០លានដុល្លារ
- ភ្នំពេញ
ក្រៅពីម៉ាស៊ីនត្រជាក់ ទូទឹកក ទូរទស្សន៍ ទូរស័ព្ទ កម្ពុជាបានបង្កើនការនាំចូលគ្រឿងអេឡិចត្រូនិកផ្សេងៗ កាលពីខែតុលា ដល់កម្រោង៦០១,៤៦ លានដុល្លារ ។ នេះបើតាមស្ថិតិដែលប្រភពមួយបានបង្ហើប ។
ប្រភពដដែលបានឲ្យដឹងថា នៅខែតុលា កម្ពុជានាំចូលម៉ាស៊ីនត្រជាក់ ត្រឹមតែ៣,៥៥ លានដុល្លារទេ ថយចុះ៣៤,៤២ភាគរយ, ទូទឹកកកវិញ គឺមានតម្លៃ៥,៦៧លានដុល្លារកើនឡើង១៥,២៧ភាគរយ, ទូរទស្សន៍ ត្រឹម០,៨០ លានដុល្លារកើនឡើង៤៥,៤៥ភាគរយ ទូរស័ព្ទវិញ គឺមានតម្លៃ២០ លានដុល្លារកើនឡើង ជិត៤៣៧ភាគរយ ហើយចំពោះគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត គឺមានតម្លៃ ៦០១,៤៦ លានដុល្លារ កើនឡើង២៩,២៩ ភាគរយ ។
ប្រភពនាំចូលឧបករណ៍ទាំងនេះ គឺចម្រុះ ហើយនៅក្នុងនោះក៏មានមកពីប្រទេសថៃផងដែរ ៕
ចែករំលែកព័តមាននេះ