បង្ក្រា.បករណីជួញដូរគ្រឿងញៀ.នឆ្លងដែនទ្រង់ទ្រាយធំ ចាប់ខ្លួនជនជាតិឡាវ ២នាក់ រឹបអូសគ្រឿងញៀ.នមួយចំនួនធំនៅរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឆ្លងដែន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញបង្ក្រាបបានករណីជួញដូរខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៖៣៨នាទីរំលងអធ្រាត្រ នៅតាមផ្លូវលំ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនល្មើសចំនួន ០២នាក់ ដែលជាជនជាតិឡាវ រួមមាន៖ ឈ្មោះ VONG PHACHAN AONE ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ HEUANGP ASEUT VANTHALY ភេទប្រុស អាយុ២២ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាង ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) មួយចំនួនធំ។
ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែកព័តមាននេះ