ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកភ្នែកមើលស្លាកស្នាមដ៏សែនឈឺចាប់ ! ផ្ទះខ្ទេចខ្ទាំ បន្លាលួស និងទូកុងតឺន័រ! ទិដ្ឋភាពជាក់ស្តែងនៅភូមិព្រៃចាន់ និងជោគជ័យ

54 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រឿងរ៉ាវ​ស្លាកស្នាម​ដ៏​ឈឺចាប់​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ មិនមែន​គ្រាន់តែ​ជា​ព័ត៌មាន​ធម្មតា​ទេ តែ​ជា​ការ​បង្ហាញ​ភស្តុ​តាង​ជាក់ស្តែង​ពី​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដែល​ចុះ​ផ្ទាល់​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ​។

ស្លាកស្នាម​ដ៏​ឈឺចាប់​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ បន្សល់​ទុក​ដោយ​សង្គ្រាម​ឈ្លានពាន​ថៃ កាលពី​ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ។

នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ ក្រសួង​ព័ត៌មាន បាន​សម្របសម្រួល​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ទៅ​យក​ព័ត៌មាន ថតរូប ថត​វី​ដេ​អូ និង​រាយ​ការ​ណ័​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ នៃ​ខេត្តបន្ទាយមានជ័យ​។

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា សូម​ជូន​នូវ​រូបភាព ដែល​បង្ហាញ​នូវ​ស្លាកស្នាម​ដ៏​សែន​ឈឺចាប់​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ដែល​បន្សល់​ទុក​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ ។

ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ស្ថិត​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ គឺជា​តំបន់​ស៊ី​វិល​សុទ្ធសាធ និង​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ប៉ុន្តែ​ផ្នែក​ខ្លះ ត្រូវ​បាន​ថៃ​ឈ្លានពាន​តាម​រយៈ​ការ​រាយ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ និង​បំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​ខ្ទេចខ្ទាំ​។

រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​បញ្ជាក់​ពី​ការ​ប្រកាន់​ជំហរ​ដាច់ខាត​ដោយ​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ឡើយ ៕