សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន កាលពីថ្ងៃទី១៩ វិច្ឆិកា បានព្រមានក្រុងគៀវថា នឹងសងសឹកវិញចំពោះការវាយប្រហាររបស់កងទ័ពអ៊ុយក្រែន ប្រឆាំងស្ពានគ្រីមេ៣លើកមកហើយក្នុងសប្ដាហ៍នេះ ។ ប្រធានាធិបតីរុស្ស៊ីព្រមានពីការសងសឹកដែលខ្លាំងក្លា និងឈឺចាប់បំផុត ចពោះរបបក្រុងគៀវដែលវាយប្រហារស្ពាននោះ។

អ្នកទទួលខុសត្រូវនៃឧបទ្វីបគ្រីមេ លោកស័រហ្គេយអាក់ស៊ីយ៉ូណូវធ្លាប់គូសបញ្ជាក់ កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ថា អ៊ុយក្រែនបានវាយប្រហារស្ពានគ្រីមេ ជាហេដ្ឋារចនាសម្ព័ន្ធ និម្មិតរូបកំពូលសម្រាប់វិមានក្រឹមឡាំង ។ ស្ពាននោះ បន្ទាប់មករងការវាយ ប្រហារខ្លាំងបន្តទៀត កាលពីយប់ថ្ងៃទី១៦ មក១៧ វិច្ឆិកា ដែលក្រុងគៀវថា ការវាយប្រហារនោះធ្វើឡើងដោយគ្រាប់មីស៊ីល និងដ្រូន ។

តាមភ្នាក់ងារសន្តិសុខអ៊ុយក្រែនថា ការវាយប្រហារទាំងនោះបានបំផ្លាញទាំងស្រុងមួយផ្នែកនៃថ្នល់សម្រាប់រថយន្ត ខណៈស្ពាននេះ មានផ្លូវថ្នល់ផង និងផ្លូវរថភ្លើងផង។ ស្ពានគ្រីមេរងការវាយបប្រហារជាលើកទី៣ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ។ ប្រធានាធិបតីរុស្ស៊ី បរិហារការវាយប្រហារស្ពាននោះថា ជាការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអះអាងថា ចាប់តាំងពីយូរមកហើយ ស្ពាននេះតែងតែជាស្ពានដែលប្រើខ្លាំងបំផុត សម្រាប់ការដឹកជញ្ជូនសម្ភារយោធា និងគ្រាប់រំសេវ ព្រមទាំងផលិតផលប្រេងផងដែរ ។

ម្យ៉ាងទៀតនោះ ជាស្ពានសំខាន់សម្រាប់ការដឹកជញ្ជូនបណ្ដាអ្នកដំណើរ និងទំនិញទាំងឡាយផ្គត់ផ្គង់តំបន់គ្រីមេ ដែលមានប្រជាជន២,៤លាននាក់ ៕
ចែករំលែកព័តមាននេះ