ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដាក់​ដំណើរការ​ជា​លើក​ដំបូង នៅ​ទីរួមខេត្ត​តាកែវ

3 ម៉ោង មុន

ខេត្ត​តាកែវ ៖ អគ្គិសនី​តាកែវ បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្ល​វ​ការ​នូវ​ស្ថានីយ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ដោយ​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពី​តំណាង​អគ្គិសនី​កម្ពុជា (EDC) ព្រមទាំង​តំណាង​ក្រុមហ៊ុន Oone Power Technology Co., Ltd. ក្នុង​គោលបំណង​ពិនិត្យ និង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​នូវ​ទីតាំង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ក្នុង​តម្លៃ 1,200 KHR / kWh របស់​អគ្គិសនី​កម្ពុជា នៅ​ខាង​មុខ​អគ្គិសនី​តាកែវ​ ។

ការ​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ការ​រួមចំណែក​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាត និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ អគ្គិសនី​តាកែវ ក៏​សូម​គោរព​ជម្រាប​ជូន​ដល់ សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី ព្រមទាំង​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី របស់អគ្គិសនី​កម្ពុជា ប្រចាំ​ខេត្តតាកែវ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​បម្រើសេវា​កម្ម​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នេះ​តទៅ ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​អ្នក​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ទាំងអស់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​រស់នៅ​ក្នុង​ខេត្តតាកែវ អាច​អញ្ជើញ​មក​ទទួល​សេវាកម្ម​បញ្ចូល​ថាមពល​យានយន្ត​របស់​លោក​អ្នក​នៅ​ទីតាំង ខាងលើ​នេះ​បាន​ដោយ​ភាព​ងាយស្រួល និង​ទំនុកចិត្ត​ខ្ពស់ ​៕