ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យឆក់​ទូរស័ព្ទនារីម្នាក់​ ត្រូវបានឃាត់ខ្លួន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក​ហរ​សួង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ iPhone 17 pro max ពី​នារី​ម្នាក់ បាន​សម្រេច ។

ហេតុការណ៍​នេះ​ឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើង​ កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​សាលា​បឋម​សិក្សា​សំពៅ​មាស ផ្លូវ​លេខ​២១៤ ភូមិ​៦ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​បានអោយ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ កាលពី​វេលា​ម៉ោង ០៤ និង​២០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​១១១ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ ភ្លាម​ៗ នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ បើក​ការ​ស្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ខាងក្នុង​សាលា​បឋម សំពៅ​មាស បញ្ជូន​មក​អធិការ បន្ត​ការ​សាកសួរ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចាប់​យក​សម្ភារៈ និង​វត្ថុ​តាង​រួម​មាន ៖ ១. ទូរស័ព្ទ​ដៃ ០១​គ្រឿង ម៉ាក iPhone 17 Pro Max ពណ៌​ស​(​ជា​របស់​ជន​រង​គ្រោះ​)​។ ២. ម៉ូតូ ០១​គ្រឿង ម៉ាក Honda Scoopy ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1LT-5098​។ ៣. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១​សន្លឹក (​ជា​របស់​ជនសង្ស័យ​) ។ ចំពោះ​សម្ភារៈ​បាត់បង់ ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​វិញ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕