ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចំណាយរបស់អាមេរិកលើស.ង្គ្រា.មនៅអ៉ីរ៉ង់​កើនឡើងដល់៤៨,៣ពាន់លានដុល្លារ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​១៩​ វិច្ឆិកា​ ថា សង្គ្រាម​នៅ​អ៉ី​រ៉​ង់ សហរដ្ឋអាមេរិក​ចំណាយ​ប្រាក់​អស់​ដល់​​ទៅ​៤៨,៣​ពាន់​លាន​ដុល្លារ​ ។ ទំហំ​ទឹកប្រាក់​នោះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ថ្លែ​ជួសជុល​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ ដែល​រង​ការ​ខូចខាត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​នៅឡើយ​ផង​ទេ​ ។

​

ចាប់តាំងពី​ការ​វាយប្រហារ​ដំបូង​ៗ​​របស់​អា​មេ​រិ​កលើ​អ៉ី​រ៉​ង់​ពី​ខែកុម្ភៈ​ មក តម្លៃ​នៃ​សង្គ្រាម​នោះ​សម្រាប់​សហរដ្ឋអាមេរិក ពេល​នេះ​បាន​​ឡើង​ដល់​ជាង​៤៨​ពាន់​លាន​ដុល្លារ​ ។ លោក​ ARTHUR MILLER អ្នក​ទទួលខុសត្រូវ​​ខាង​ហិរញ្ញវត្ថុ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​បង្ហាញ​ការ​វាយតម្លៃ​នេះ​​ដល់​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១៩ ​វិច្ឆិកា ​។ លោក​ថ្លែង​ថា ​គិត​មក​ដល់​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ទឹកប្រាក់​ចំណាយ​​នោះ​កើន​ដល់​៤៨,៣​ពាន់​លាន​ដុល្លារ ​។

ការិយាល័យ​ថវិកា​របស់​សភា​ធ្លាប់​វាយតម្លៃ​ពី​ការ​ចំណាយ​នោះ​ថា​ មាន​ទំហំ​៣៨​ពាន់​លាន​ដុល្លារ​ មក​ដល់​ថ្ងៃ​ទី​១​ សីហា​ ។ នៅ​ក្នុង​ព្រឹទ្ធសភា លោក​ARTHUR MILLER បញ្ជាក់​ពី​ការ​វាយតម្លៃ​ថ្មី​នៃ​ការ​ចំណាយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ ។ ទឹកប្រាក់​ទាំងនោះ​រួម​បញ្ចូល​ការ​ចំណាយ​លើ​គ្រាប់រំសេវ តម្លៃ​នៃ​ការ​ផ្លាស់​ប្ដូរ​បណ្ដា​ឧបករណ៍​ និង​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ ៕