ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ណាត់​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់​មិនឱ្យ​​លុយ​នាង​ហើយ​ចាប់​នាង​បង្ខាំង​ប្ល.ន់​យក​លុយ​និង​ទូរស័ព្ទ​ទៀត​ ចុង​ក្រោយខ្នោះ​

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  យុវជន​វ័យក្មេង​ម្នាក់​ប្រើ​ល្បិច​បោក​ស្ត្រី​បំរើសេវា​ផ្លូវភេទ​គួរ​ខ្លាច  ត្រូវ​បាន​កម្លាំង​​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​អធិការ​ក្រុង​បាត់​​ដំ​បង ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន  កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា  នៅ​ក្នុង​ក្រុង​បាត់ដំបង ក្រោយ​រង​បណ្ដឹង​ចោទប្រកាន់​ពី​នារី​រង​គ្រោះ​ចំនួន​០២​នាក់​​ថា បាន​ហៅ​ពួក​នាង​ទៅ​រួមមេត្រី​មិន​ព្រម​ឲ្យ​លុយ  ហើយ​ថែម​ទាំង​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​នាង​បង្ខាំង​ទុក​ក្នុង​បន្ទប់​ផ្ទះសំណាក់ រួច​«​ប្លន់​»​យក​លុយ​និង​ទ្រព្យសម្បត្តិ​ពួក​នាង​អស់​ទៀត​ ។

​តាម​រយៈ​របាយ​ការ​ណ៍​សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ឈ្មោះ​សល ច​ន​ឌី ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ  រស់នៅ​ភូមិ​ពពាលខែ  ឃុំ​អូរ​តា​គី  ស្រុក​ថ្មគោល​ ។  ជន​នេះ​ត្រូវ​បាន​​ប្ដឹង​ចោទប្រកាន់​ដោយ​នារី​រង​គ្រោះ​ចំនួន​០២​នាក់ ដែល​ណាត់​ពួក​នាង​ទៅ​ដេក​នៅ​តាម​ផ្ទះសំណាក់​ក្នុង​តំលៃ​ត្រូវ​រ៉ូ​វ​គ្នា​រួច​ហើយ  តែ​ជន​នេះ​បែរជា​មិន​ព្រម​ឲ្យ​លុយ​ ។  មិន​ត្រឹម​តែ​មិន​ព្រម​ឲ្យ​លុយ​ថ្លៃ​ខ្លួន​ពួក​នាង​ទេ  ជន​នេះ​ថែម​ទាំង​បាន​ចាប់​ពួក​នាង​ចងដៃ ចងជើង និង យក​​ស្កុ​តរុំ​មាត់​ហើយ​យក​កាំបិត​ភ្ជង់​.​ក​នាង រួច​«​ប្លន់​យក​លុយ​ និង​ទូរស័ព្ទ​»​ពួក​នាង ចាក់សោ​​បង្ខាំង​នាង​ទុក​ក្នុង​បន្ទប់​ទាំង​អាក្រាត​កាយ  ហើយ​ជន​នេះ​គេចខ្លួន​បាត់ ​។

​នៅ​ក្នុង​របាយ​ការ​ណ៍​​ដដែលបាន​បញ្ជាក់​ថា  ជន​អន្ធពាល​វ័យក្មេង​រូប​នេះ បាន​ធ្វើ​សកម្ម​ភាព​​ចំនួន​០២​លើក​ផ្ទូ​ន​ៗ​នៅ​ក្នុង​ខែវិច្ឆិកា​នេះ​ ។  លើក​ទី​១-នៅផ្ទះ​សំណាក់​«​លី នី​»(មិន​ចាំ​ថ្ងៃ​) នៅ​ក្នុង​សង្កាត់​អូរ​ចា  ក្រុង​បាត់ដំបង ដែល​នារី​រង​គ្រោះ​ឈ្មោះ ស​.​ម ។  ជន​នេះ​ បាន​ណាត់​នាង​ទៅ​ដេក​ក្នុង​តម្លៃ​ខ្លួន​៨០​ដុល្លារ ប៉ុន្តែ​បន្ទាប់​​ពី​រួមមេត្រី​ជាមួយ​នាង​រួច  ជន​​នេះ​មិន​ព្រម​ឲ្យ​លុយ​នាង​ទេ ​។  មិន​ត្រឹ​ម​តែ​មិន​ឲ្យ​លុយ​នាង​ប៉ុណ្ណោះ​ទេ  ជន​តិរច្ឆាន​នេះ ថែម​ទាំង​ចាប់​នាង​ចងដៃ ចងជើង  យក​កូនកាំបិត​ភ្ជង់​.​ក​នាង​ផង និង​យក​ខ្សែរឹត​.​ក​នាង​ផង ហើយ​បង្ខំ​ឲ្យ​នាង​ប្រាប់​លេខ​កូដ​ទូរស័ព្ទ និង​គណនី ABA របស់​នាង​ទៀត ​។

​ក្រោយ​ពី​ធ្វើ​សកម្មភាព​លើ​នាង​បាន​សម្រេច  ជន​នេះ​ក៏​បាន​រុញ​នាង​បង្ខាំង​ក្នុង​បន្ទប់ទឹក បិទ​ទ្វារ​ជាប់  ហើយ​រត់គេច​ខ្លួន​បាត់​ ។​ ដូច​គ្នា​នឹង​សកម្មភាព​លើក​ទី​១​​​ លើក​ទី​២​-នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា  ជន​អន្ធពាល​វ័យ​ឈ្មោះ សល ច​ន​ឌី នេះ ​បាន​ណាត់​នារី​ម្នាក់​ផ្សេង​ទៀត​ទៅ​ដេក នៅផ្ទះ​សំណាក់​ «៧៧៧» ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ  ក្រុង​បាត់ដំបង  ក្នុង​តំលៃ​ខ្លួន​១០០​ដុល្លារ ប៉ុន្តែ​ពេល​រួមមេត្រី​ជាមួយ​នាង​រួច ជន​នេះ​បាន​ធ្វើ​សកម្មភាព​​ទៅ​លើ​នាង​ដូច​លើក​ទី​១​ដែរ ​។  

ជន​នេះ​មិន​ឲ្យ​លុយ​ថ្លៃ​ខ្លួន​នាង​ទេ  ហើយ​បាន​ចាប់​ចងដៃ ចង​ជើង​នាង  យក​កាំបិត​ភ្ជង់​.​ក រួច​យក​ស្កុ​តរុំ​មាត់​មិន​ឲ្យ​ស្រែក​ ។  ជន​នេះ​បាន​បង្ខំ​ឲ្យ​នាង​ប្រាប់​លេខ​កូដ​ទូរស័ព្ទ​ និង​លេខ​កូដ​គណនី​ធនាគារ​ទៀត ​។  ក្រោយ​ពី​ផ្ទេរ​លុយ​ចេញពី​គណនី​នាង​អស់ហើយ   ជន​តិរច្ឆាន​នេះ បាន​«​ប្លន់​» យក​ទាំង​ទូរស័ព្ទ​នាង​ទៀត  រួច​រត់គេច​ខ្លួន​ចេញពី​បន្ទប់​ភ្លាម​ៗ  ដោយ​បង្ខាំង​នាង​ទុក​ក្នុង​បន្ទាប់​ទាំង​អាក្រាត​កាយ ជាមួយនឹង​ចំណង​ជាប់ដៃ​ជើង ហើយ​ជាប់​ស្កុ​តមាត់​ទៀត   ប៉ុន្តែ​ក្រោយមក​នាង​បាន​ព្យាយាម​រើ​
បំរះ​​រួច​ក៏​ទៅ​ប្ដឹង​នៅ​អធិការ​ក្រុង​បាត់ដំបង​តែ​ម្ដង ​។

​ជុំវិញ​ករណី​ប្រ​ព្រិ​ត្តបទ​ល្មើស​គ្រប់​បែប​យ៉ាង​របស់​ជនសង្ស័យ​ឈ្មោះ សល ច​ន​ឌី នេះ    លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា  ជនសង្ស័យ​បាន​ស្រាវជ្រាវ​ទំនាក់ទំនង​ជាមួយ​នារី​រង​គ្រោះ​ខាងលើ​នេះ តាម​រយៈ​«​តេ​ឡេ​ក្រាម​» ដែល​ពួក​គេ​ធ្លាប់​ស្គាល់គ្នា​ព្រាល​ៗ​ពី​មុន​មក​ ។

​បើ​ពិនិត្យ​ទៅ​លើ​ចេតនា​របស់​ជន​នេះ ​ក្នុង​ការ​ទាក់ទង​ហៅ​នាង​ទៅ​ដេក​ជាមួយ ​គឺ​​ជន​នេះ​មាន ​«​គំនិត​ទុច្ចរិត​»​រួច​ជា​ស្រេច​ ។  លោកស្នងការ​រង​បាន​បញ្ជាក់​ថា  ក្រោយ​ពី​ទ​ទួល​បាន​បណ្ដឹង​នារី​រង​គ្រោះ​ទាំង​០២​នាក់ លោកស្នងការ​បាន​ចេញ​បញ្ជា​ភ្លាម​ៗ ឲ្យ​លោក​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ  ដោយ​សហការជាមួយ​កម្លាំង​ជំនាញនៃ​អធិការ​ក្រុង​បាត់ដំបង  បើក​​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ​។

​នៅ​ចំពោះ​មុខមន្ត្រី​សួរ​ចម្លើយ ជនសង្ស័យ​ឈ្មោះ សល ច​ន​ឌី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ពួក​នាង​ទាំង​០២​នាក់  ដូច​ការ​ចោទប្រកាន់​របស់​ពួក​នាង​មែន ​។  ជន​នេះ​បាន​បញ្ជាក់​ប្រាប់​មន្ត្រី​ជំនាញ​ថា  ខ្លួន​មាន​រៀបចំ​ផែនការ​ទុក​មុន​ជា​ស្រេច មុន​ពេល​ណាត់​ពួក​នាង​ទៅ​រួមមេត្រី  ដើម្បី​«​ប្លន់​»​យក​ទ្រព្យសម្បត្តិ​ពួក​នាង​ ។  ខ្លួន​បាន​រៀបចំ​សម្ភារ រួម​មាន ស្កុ​ត​សម្រាប់​រុំ​បិទ​មាត់  កូនកាំបិត  និង​ខ្សែ​ចង​ ។  ​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ដែរ​ថា  បើ​តាម​ចម្លើយ​សារភាព ជន​នេះ​មិន​មែន​ទើប​ប្រព្រឹត្ត​ចំនួន​០២​លើក​ទេ គឺ​ធ្លាប់​ប្រព្រឹត្ត​រហូត​ដល់​ទៅ​០៣​លើក ឬ​អាច​លើស​ពី​ចំនួន​នេះ  តែ​ដោយសារ​ជន​រង​គ្រោះ​ខ្លះ​មិន​ហ៊ាន​ដាក់​ពាក្យបណ្ដឹង ព្រោះ​ខ្មាស់​គេ​ ។

​លោក​ថា  បើ​យោង​លើ​សកម្មភាព​ជនសង្ស័យ​វ័យក្មេង​រូប​នេះ ហាក់​មាន​ល្បិច​ខ្ពស់​ គួរសម  ហើយ​មាន​ច​រិ​ត​សាហាវ​ឃោរ​ឃៅ​ទៀត​ទៅ​លើ​ជន​រង​គ្រោះ  ប៉ុន្តែ​យ៉ាងណា យើង​បង្ក្រាប​ជន​​នេះ​បាន​ហើយ​ ។ ​ពេល​នេះ ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ ​ទៅ​កាត់​តុលាការ​ហើយ​៕