ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយសង្គ្រោះទាន់ពេល! ក្មេងស្រីដែលផុ.ងកៀបជើងជា.ប់គន្លៀតថ្មនៅទឹកជ្រោះតាតៃ រួចផុតពីគ្រោះថ្នាក់ហើយ

1 នាទី មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្មេង​ស្រី ដែល​ផុង​កៀប​ជើង​ម្ខាង ជាប់​គ​ន្លៀ​ត​ថ្ម នៅ​ទឹកជ្រោះ​តា​តៃ ត្រូវ​បាន​សង្គ្រោះ​រួ​ច​ផុត​ពី​គ្រោះថ្នាក់​ហើយ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តកោះកុង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៧…

ខេត្តកោះកុង ៖ ក្មេង​ស្រី ដែល​ផុង​កៀប​ជើង​ម្ខាង ជាប់​គ​ន្លៀ​ត​ថ្ម នៅ​ទឹកជ្រោះ​តា​តៃ ត្រូវ​បាន​សង្គ្រោះ​រួ​ច​ផុត​ពី​គ្រោះថ្នាក់​ហើយ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តកោះកុង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ​។

រដ្ឋបាល​ខេត្តកោះកុង បាន​បន្ត​ថា សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង ប្រហែលជា​ម៉ោង​ថ្ងៃត្រង់ មាន​ករណី​ក្មេង​ស្រី​ជំទង់​ម្នាក់ ទៅ​លេង​ទឹកជ្រោះ បាន​រអិល ហើយ​កៀប​ជាប់ជើង​ម្ខាង ក្នុង​ច​ម្លោះ​ថ្ម ។ ក្រោយ​ពី​មានការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ឃុំ ស្រុក និង​បងប្អូន​ប្រជាពលរដ្ឋ ក្មេង​ស្រី​រង​គ្រោះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ហើយ ។

ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ជំទាវ​អភិបាលខេត្ត អំពាវនាវ​ចំពោះ​បង ប្អូន​ជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​ទៅ​កម្សាន្ត​នៅ​តាម​ទឹកធ្លាក់ ទឹកជ្រោះ​នានា សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ជា​ពិសេស​ក្នុង​រដូវវស្សា​នេះ ដើម្បី​ជៀស​ផុត​ពី​ការ​រអិល ការ​ជាប់ផុង និង​គ្រោះថ្នាក់​ផ្សេង​ៗ និង​សូម​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​បន្ទាន់ ក្នុង​ករណី​មាន​បញ្ហា​កើតឡើង ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ