ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ឥណ្ឌា បញ្ចប់សមយុទ្ធទ្វេភាគី «CINBAX II» ផ្តោតលើការបាញ់គ្រា.ប់ពិត និងបច្ចេកវិទ្យាដ្រូនទំនើប

1 នាទី មុន

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ បាន​ចាត់​ឲ្យ​លោក​វរ​សេនី​យ៏​ឯក ឡេ​ង គឹ​ម​ឈាន ជា​តំណាង​អញ្ជើញ​ចូលរួម​ពិធី​បិទ​សមយុទ្ធ​ទ្វេរ​ភាគី…

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ បាន​ចាត់​ឲ្យ​លោក​វរ​សេនី​យ៏​ឯក ឡេ​ង គឹ​ម​ឈាន ជា​តំណាង​អញ្ជើញ​ចូលរួម​ពិធី​បិទ​សមយុទ្ធ​ទ្វេរ​ភាគី CINBAX II រវាង​កងទ័ពជើងគោក​កម្ពុជា​-​ឥណ្ឌា លើក​ទី​២​នៅ​មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ តេ​ជោ​សែន​ភ្នំ​ម្រះព្រៅ ។ នេះ​បើ​យោង​តាម​ផេ​ក បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាកា កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦ បាន​ចាត់​ឲ្យ​លោក​វរ​សេនី​យ៏​ឯក ឡេ​ង គឹ​ម​ឈាន ជា​តំណាង​អញ្ជើញ​ចូលរួម​ពិធី​បិទ​សមយុទ្ធ​ទ្វេរ​ភាគី CINBAX II រវាង​កងទ័ពជើងគោក​កម្ពុជា​-​ឥណ្ឌា លើក​ទី​២ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ឯកឧត្តម វណ្ណ​ឡា​ល វ៉ូ​ណា បា​វីត​លុង ឯកអគ្គរាជទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ឧត្តម​សេនី​យ៏​ត្រី សាន់​ជៃ រ៉ា​វ៉ា​ត់​មេបញ្ជាការ​កងពល​ពល​តូច​ថ្មើរជើង តំណាង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​សា​ជា​រណៈ​រដ្ឋ​ឥណ្ឌា នៅ​មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ តេ​ជោ​សែន ភ្នំ​ម្រះព្រៅ ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមយុទ្ធ CINBAX II បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​០២ ស​ប្តា​ហ៍ ដោយ​ផ្តោត​លើ​ការ​ហ្វឹកហ្វឺន​រួម ការ​ពង្រឹង​អន្តរ​ប្រតិបត្តិការ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​វិជ្ជាជីវៈ និង​ការ​កសាង​ទំនុកចិត្ត​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ស្រប​តាម​ក្រប​ខណ្ឌ​ប្រតិបត្តិការ​ក្រោម​អាណត្តិ​អង្គការសហប្រជាជាតិ ។

សកម្មភាព​ហ្វឹកហ្វឺន​រួម​មាន ការ​ហ្វឹកហ្វឺន​ក្នុង​ទីបញ្ជាការ ការ​អនុវត្ត​លំ​ហាត់​យុទ្ធវិធី ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ការ​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ (CASO) ប្រតិបត្តិការ​ចូល​គ្រប់គ្រង​អគារ (House Intervention) ព្រមទាំង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​បច្ចេកវិទ្យា​ទំនើប ដូច​ជា ការ​ប្រើប្រាស់​ដ្រូ​ន និង​បច្ចេកវិទ្យា​ប្រឆាំង​ដ្រូ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ