ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ២,៦០០​ប្រអប់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប ក្នុង​ខណ្ឌ​សែន​សុខ

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក នៅ​វេលា​ម៉ោង១២​និង​៣៥​នាទី ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក នៅ​វេលា​ម៉ោង១២​និង​៣៥​នាទី ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​លោក ឆាយ វាសនា អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​លក់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ជក់​សារធាតុ​គីមី ១​កន្លែង នៅចំណុច​ឃ្លាំង​អូ​ស៊ា​ន គ្រឿង​សង្ហា​រឹម ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ចាប់​យក​វត្ថុ​តាង​បារី​អេ​ឡិច​ត្រូ​និក (FISCO) ចំនួន ១៣​កេស ស្មើនឹង ២៦០០​ប្រអប់ ឃាត់ខ្លួន​ម្ចាស់​ទីតាំង ០១​នាក់ ឈ្មោះ XIE SU LONG ភេទ​ប្រុស អាយុ​២៨ ជនជាតិ​ចិន នាំ​យក​ទៅ​អង្គភាព ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​។

ចំពោះ​ការនាំ​ចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និង​ស្តុក​ទុក​ឧបករណ៍​អេ​ឡិច​ត្រូ​និក ​និង​សារធាតុ​គីមី​សម្រាប់​ជក់ និង​ស៊ី​ស្សា គ្រប់​ប្រភេទ ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ហើយ​ករណី​ទាំងនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ជា​ច្រើន​ទីតាំង​មក​ហើយ ដូច្នេះ​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាបបាន​ទាន់​ពេលវេលា សូម​មហាជន​ចូលរួម​សហ​ការណ៍​ផ្តល់​ព័ត៌មាន ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរសព្ទ​បន្ទាន់ ១២៩១ ឬ ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp, CoolApp ដែល​មាន​លេខ 031 5555 669 ឬ​អាច​ឆាត​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie គ្រប់ពេលវេលា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ