ទម្លាប់មួយយ៉ាងដែលជួយកាត់បន្ថយស្ត្រេសបានល្អជាងការហាត់ប្រាណ
សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសកាណាដា ទៅលើបុគ្គលិកកម្មករជិត ២.៩០០ នាក់ ក្នុងរយៈពេលជាង ១០ ឆ្នាំ បានរកឃើញ…
សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសកាណាដា ទៅលើបុគ្គលិកកម្មករជិត ២.៩០០ នាក់ ក្នុងរយៈពេលជាង ១០ ឆ្នាំ បានរកឃើញ…
សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាស្រាវជ្រាវថ្មីមួយពីប្រទេសកាណាដា ទៅលើបុគ្គលិកកម្មករជិត ២.៩០០ នាក់ ក្នុងរយៈពេលជាង ១០ ឆ្នាំ បានរកឃើញ «ឱសថធម្មជាតិ» ដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងស្ត្រេសរ៉ាំរ៉ៃដែលបង្កឡើងដោយការងារ។
បើតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Calgary, សាកលវិទ្យាល័យ Western និងសាកលវិទ្យាល័យ Regina បានឱ្យដឹងថា ស្ត្រេសពីការងារដែលកើតឡើងដោយសារបន្ទុកការងារធ្ងន់ធ្ងរ កាលវិភាគមិនច្បាស់លាស់ ឬការរំខានពីសារការងារក្រៅម៉ោង អាចធ្វើឱ្យមនុស្សទន់ជ្រាយទាំងកាយនិងចិត្ត ព្រមទាំងបង្កើនហានិភ័យជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺបាក់ទឹកចិត្ត។ នៅក្នុងការស្រាវជ្រាវនេះ ដំបូងឡើយអ្នកវិទ្យាសាស្ត្រគិតថាការហាត់ប្រាណជាវិធីកាត់បន្ថយស្ត្រេសល្អបំផុត ប៉ុន្តែលទ្ធផលចុងក្រោយបានបង្ហាញថា គុណភាពនៃការគេង មានតម្លៃធំធេងជាងឆ្ងាយណាស់។ ទម្លាប់រក្សាការគេងឱ្យបានគ្រប់គ្រាន់ និងមានម៉ោងពេលចូលគេងទៀងទាត់រាល់យប់ គឺជាអាវុធដ៏ពូកែបំផុតក្នុងការទប់ទល់នឹងសម្ពាធការងារ បន្ទាប់មកគឺរបបអាហារដែលមានសុខភាពល្អ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ការហាត់ប្រាណពិតជាល្អចំពោះសុខភាពទូទៅ តែវាមិនអាចកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃស្ត្រេសការងារមកលើរាងកាយបានប្រកបដោយប្រសិទ្ធភាពដូចទម្លាប់គេង និងរបបអាហារឡើយ។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានបញ្ជាក់ថា វិធានការថែទាំសុខភាពផ្ទាល់ខ្លួនទាំងនេះ មិនអាចទៅប៉ះប៉ូវជំនួសឱ្យបរិយាកាសការងារដែលជម្រិតកម្លាំងពលកម្មខ្លាំងពេកនោះទេ ដូច្នេះនិយោជកនៅតែត្រូវមានការទទួលខុសត្រូវក្នុងការរៀបចំកន្លែងធ្វើការឱ្យមានសុខភាពល្អសម្រាប់បុគ្គលិក៕
ចែករំលែកព័តមាននេះ