ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិនស្គី​ប្រកាស​ស.ង​សឹ.ក​រុស្ស៊ី​ពី​បទ​​វា.យ​ប្រ​.ហារ​អគារ​កម្ពស់​៩​ជាន់​ស្លា.ប់​ម.នុ.ស្ស​២៤​នាក់

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី ប្រកាស​ថា​នឹង​សង​សឹក​វិញ​ចំពោះ​រុស្ស៊ី​ដែល​វាយ​ប្រហារ​ទី​ក្រុង​កៀវ​សម្លាប់​មនុស្ស​២៤​នាក់​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ដាក់​ផែន​ការ​វាយ​ប្រហារ​ទី​តាំង​ប្រេង​ និង​រោង​ចក្រ​ផលិត​គ្រឿង​បរិក្ខារ​យោធា​របស់​រុស្ស៊ី​។ លោក​ថា​នេះ​ជា​រឿង​សម​ហេតុ​ផល​បំផុត​។ ហ្សេឡិនស្គី​ព្រមាន​ថា​លោក​មិន​អាច​អនុ​គ្រោះ​ចំពោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែន​ជា​ដាច់​ខាត​។ លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​បាន​ពិភាក្សា​អំពី​ការ​វាយ​ប្រហារ​ឆ្ងាយ​ៗ​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ដាក់​គោល​ដៅ​វាយ​ទៅ​លើ​មន្ត្រី​យោធា​កំពូល​ៗ​ មន្ត្រី​សន្តិ​សុខ…

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី ប្រកាស​ថា​នឹង​សង​សឹក​វិញ​ចំពោះ​រុស្ស៊ី​ដែល​វាយ​ប្រហារ​ទី​ក្រុង​កៀវ​សម្លាប់​មនុស្ស​២៤​នាក់​។ លោក​ថ្លែង​ថា​អ៊ុយ​ក្រែន​ដាក់​ផែន​ការ​វាយ​ប្រហារ​ទី​តាំង​ប្រេង​ និង​រោង​ចក្រ​ផលិត​គ្រឿង​បរិក្ខារ​យោធា​របស់​រុស្ស៊ី​។ លោក​ថា​នេះ​ជា​រឿង​សម​ហេតុ​ផល​បំផុត​។ ហ្សេឡិនស្គី​ព្រមាន​ថា​លោក​មិន​អាច​អនុ​គ្រោះ​ចំពោះ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែន​ជា​ដាច់​ខាត​។

លោក​ថ្លែង​បន្ត​ទៀត​ថា​លោក​បាន​ពិភាក្សា​អំពី​ការ​វាយ​ប្រហារ​ឆ្ងាយ​ៗ​ចូល​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ដោយ​ដាក់​គោល​ដៅ​វាយ​ទៅ​លើ​មន្ត្រី​យោធា​កំពូល​ៗ​ មន្ត្រី​សន្តិ​សុខ និង​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​។ លោក​ថ្លែង​ដូច្នេះ​ក្រោយ​ពេល​រុស្ស៊ី​វាយ​ប្រហារ​អគារ​មួយ​ខ្នង​កម្ពស់​៩​ជាន់​។ យោធា​អ៊ុយ​ក្រែន​ថ្លែង​ថា​ការ​វាយ​ប្រ​ហារ​នោះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​វាយ​ប្រហារ​ដែន​អាកាស​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​ដំបូង​។

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​បាន​ពិគ្រោះ​គ្នា​អំពី​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​ប៉ុន​ប៉ង​របស់​រុស្ស៊ី​ដើម្បី​អូស​ទាញ​ប្រទេស​បេឡារូស​ឱ្យ​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​នេះ​កាន់​តែ​ខ្លាំង​។ មាន​សេចក្ដី​រាយ​ការណ៍​ថា​រុស្ស៊ី​កំពុង​រៀប​ផែន​ការ​វាយ​ប្រហារ​មជ្ឈ​មណ្ឌល​រដ្ឋាភិបាល​ជាង​ម្ភៃ​កន្លែង​នៅ​អ៊ុយ​ក្រែន​។ ហ្សេឡិន​ស្គី​អះ​អាង​ថា​និវាសនដ្ឋាន​ជា​ផ្លូវ​ការ​របស់​លោក​ រួម​ទាំង​វិមាន​រដ្ឋាភិបាល​ និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​សុទ្ធ​តែ​ជា​គោល​ដៅ​ដែល​រុស្ស៊ី​ចង់​វាយ​ប្រហារ​។

អ៊ុយ​ក្រែន​ចាប់​ផ្ដើម​វាយ​បក​វិញ​ទៅ​លើ​រុស្ស៊ី​ជា​បណ្ដើរ​ៗ​ហើយ​តាំង​ពី​យប់​មិញ​ដោយ​បញ្ជូន​ដ្រូន​ដែល​អាច​ហោះ​បាន​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយ​ប្រហារ​ទី​តាំង​ស្តុក​ទុក​ថាម​ពល​​ និង​ទី​តាំង​យោធា​នៅ​ក្នុង​តំបន់​ជា​ច្រើន​។ នៅ​តំបន់​រីយ៉ាហ្សាន (Ryazan) ដ្រូន​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​ស្លាប់​មនុស្ស​៤​នាក់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អភិ​បាល​នៃ​គណៈ​អភិបាល​តំបន់​។ ដ្រូន​របស់​អ៊ុយ​ក្រែន​ក៏​បាន​វាយ​ប្រហារ​ទី​តាំង​ចម្រាញ់​ប្រេង​ថ្នាក់​មូល​ដ្ឋាន​មួយ​កន្លែង​ផង​ដែរ​៕ ប្រភព៖ Al Jazeera

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ