ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ឆបោក​អន​ឡាញ នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនបរទេស​១១១​នាក់

15 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​តំបន់​សកល​ផ្លា​ហ្សា ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ ចំនួន ១១១​នាក់ ស្រី ១៤​នាក់ (​វៀតណាម ៥៩​នាក់ ស្រី ១១​នាក់​, ចិន ៣៦​នាក់ ស្រី ០២​នាក់​, ប៉ា​គី​ស្ថាន ១៣​នាក់ ប្រុស​, ថៃ ០១​នាក់ ស្រី​, មី​យ៉ា​ន់​ម៉ា ០១​នាក់ ប្រុស និង​ខ្មែរ ០១​នាក់ ប្រុស​) ។

ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស រួម​មាន​៖ កំ​ព្យូ​ទ័​រលើ​តុ All-In-One, ទូរ​សព្ទ​ដៃ​, កំ​ព្យូ​ទ័​រ​យួរដៃ​, ម៉ាស៊ីន​កំ​ព្យូ​ទ័​រ CPU, ម៉ូនីទ័រ​, រថយន្ត​, ម៉ូតូ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​បាន​ក្រុមការងារ​បិទ​ស៊ី​ល បិទ​ទីតាំង​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ