ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃ​ហើយ! យុវជន​បា.ត់​ខ្លួន​លើ​ភ្នំ​គី​រម្យ បន្សល់​ម៉ូតូ និង​សំបុត្រ មិន​ទាន់រក​ឃើញ​ទេ ខណៈសមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​រុករក

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​ហើយ បើ​យោង​តាម​សមត្ថកិច្ច និង​បង​ប្រុ​បង្កើត​របស់ យុវជន​ដែល​បាន​បាត់​ខ្លួន មានឈ្មោះ រុំ និយាយ​ថា ពេល​នេះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ រូប​លោក និង​កម្លាំង​ចំរុះ​កំពុង​បន្ត​ស្វែង​ប្អូនប្រុស​ឈ្មោះ សុខ​ហេង ដែល​បាន​បាត់​ខ្លួន​រយះ​ពេល​៥​ថ្ងៃ​កន្លង​មកនេះ​។ លោក​រុំ បាន​និយាយ​ថា បើ​តាម​មរ​យះ​វី​ដេ​អូ​បណ្តាំ​ក្នុង​ទូរស័ព្ទ​ដៃ​គឺ​ប្អូនប្រុស​របស់​លោក ឈ្មោះ សុខ​ហេង មិន​បាន​និយាយ​អ្វី​ក្រៅ​តែ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ជំងឺ​នោះ​ទៀត​សោត​ក៏​មិនដឹង​ថា​ជា​ជំងឺ​អី​ឲ្យ​ពិតប្រាកដ​នោះ​ដែរ ។ ចំណែក​វី​ដេ​អូ​ពេញ នៅ​មិន​ទាន់​បាន​ស្តាប់​ខ្លឹមសារ​ទាំងអស់​នោះ​ទេ ពីព្រោះ​ទូរស័ព្ទ រលត់​ភ្លើង​(​បាន​អស់​ថ្ម​) និង​ជាប់​លេខ​កូដ ដែល​បច្ចុប្បន្ន​ទូរស័ព្ទ​កំពុង​រក្សា​ទុក​នគរបាល​ជំនាញ​នៅឡើយ ។

ការ​រុករក​របស់​សមត្ថកិច្ច​ចំរុះ បាន​ប្រទះ​ឃើញ​ទីតាំង​បោះ​តង់ និង​ស្បែង​ជើង​របស់​យុវជន​ខាងលើ នៅ​ចំណុះ​ថ្ម​លយ ក្នុង​ឧ​ទ្យា​ជាតិ​គី​រី​រម្យ ដែល​ជា​តំបន់​ទឹកធ្លាក់​ដែល​មាន​កម្ពស់​ប្រមាណ​ជិត​២០០​ម៉ែត្រ​ឯណោះ​។ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ចំរុះ​នៅ​មិន​ទាន់​រក​យុវជន​ដែល​បាត់​ខ្លួន​នៅឡើយ​ទេ បើ​គិត​ត្រឹម​ល្ងាច ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ ។

សូម​រំលឹក​ផង​ដែរ​ថា ការ​ប្រទះ​ឃើញ​ម៉ូតូ និង​សំបុត្រ​មួយ​របស់​យុវជន​ម្នាក់​បន្សល់​ទុក​ចុង​ក្រោយ នៅ​វេលា​ម៉ោង​៣ ន​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ ម៉ូតូ​ម៉ាក​ហុងដា ADV ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LE-9373 នឹង​មួក​សុវត្ថិភាព​នៅ​ជាប់​កញ្ចក់ គ្មាន​ម្ចាស់ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​បំបែក​ជា​បី​ទៅ​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ រមណីយដ្ឋាន​ទេសចរណ៍ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​÷ ក្រោយ​ប្រទះ​ឃើញ សមត្ថកិច្ច​បាន​ឆែក​ក្នុង​ម៉ូតូ បាន​រក​ឃេ​ី​ញ​មាន​សម្ភារៈ​ជាប់​ម៉ូតូ នៅ​ក្រោម​កែបម៉ូតូ​មាន កាបូបស្ពាយ​ពណ៌​ខ្មៅ​១ និង​កាបូបយួរ​ពណ៌​ក្រហម​១ កូន​កាបូប​ដាក់​លុយ​ពណ៌​ខ្មៅ​១ ,​ស្បែកជើង​ប៊ូ​ពណ៌​ខ្មៅ ,១​គូ​ម៉ាក​LV ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​ខ្មៅ​១ ,​ទូរស័ព្ទ​មួយ​គ្រឿង ម៉ាក​IPhone ពណ៌​ស ,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ឈ្មោះ គន់ សុខ​ហេង ភេទ​ប្រុស កើត​ថ្ងៃ​ទី ១ ខែ​៦ ឆ្នាំ​១៩៩៦ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ហើយ​មាន​សំបុត្រ​១​សន្លឹក ដែល​សរសេរ​រៀបរាប់ ដែល​មាន​ន័យ​ថា ” បើ​អ្នក​បានឃើញ​សំបុត្រ​នេះ​មាន​ន័យ​ថា ខ្ញុំ​បាន​ស្លាប់​ហើយ សូម​បង​ជួយ​យក​ម៉ូតូ​នេះ​ឲ្យ​បងប្អូន​ខ្ញុំ​ផង​។ សោ​ខ្ញុំ​ទុក​និង​ម៉ូតូ​ហើយ ខ្ញុំ​សូម​អរគុណ​បង សូម​ជួយ​តេ​រក​បងប្អូន​ខ្ញុំ​ផង បង​រុំ 0886552007 ប្អូន​រឹត 081836536 សុំ​ទោស​ដែល​ធ្វើ​ឲ្យ​បង​ពិបាក មាន​វី​ដេ​អូ​ក្នុង​ទូរស័ព្ទ​ដែល​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​បែប​នេះ ម៉ូតូ​ហ្នឹង​មាន GPS គេ​អាច​រក​ឃើញ ពី​ខ្ញុំ សុខ​ហេង រួម​មាន​សម្ភារៈ​ខោអាវ​មួយ​ចំនួន​ទៀត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​លោក រឹត ដែល​ត្រូវជា​ប្អូន​ម្ចាស់​ម៉ូតូ ដោយ​គាត់​បាន​លើក​ឡើង​ថា គាត់​និង​ម្ចាស់​ម៉ូតូ​មិន​បាន​រស់​ជាមួយ​គ្នា​ទេ ពោល​គឺ​គាត់​រស់​ផ្សេង ចំណែក​បងប្រុស​ម្ចាស់​ម៉ូតូ​គាត់​នៅ​លីវ ដូច្នេះ​រឿង​បង​គាត់​ទុក​លំបាក​អី​គាត់​មិន​បានដឹង​ឡើយ ។

តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​នេះ​អាច​ទំនងជា​យុវជន ម្ចាស់​ម៉ូតូ​ខាងលើ សង្ស័យ​ធ្វើ​អត្តឃាត​ដោយ​លោតទឹក​តំបន់​ថ្ម​លយ នេះ​គ្រាន់តែ​ជា​សង្ស័យ​ក្រៅផ្លូវការ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើ ករណី​នេះ​ពិត​ដូច​ការ​សង្ស័យ​មែន​នោះ សូ​ម្បី​តែ​សាកសព​ក៏​មិន​អាច​ស្វែងរក​ឃើញ​នោះ​ដែរ ពីព្រោះ​ទំហំ​ទឹកធំ​និង​មាន​កម្ពស់​ខ្ពស់​ខ្លាំង​ណាស់ ។ បើ​ទោះបីជា​រយៈ​ចំនួន​៥​ថ្ងៃ​កន្លង​ទៅ​ហើយ​ក្តី ក៏​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​បរិស្ថាន​នៅ​ប្រចាំការ​តំបន់​នោះ នៅ​តែ​បន្ដ​ស្វែងរក​ម្ចាស់​សំបុត្រ ដោយ​មិន​អស់សង្ឃឹម​នោះ​ឡើយ​៕