ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ឌី​ណា​ម៉ូ​ម៉ាស៊ីនភ្លើង​១​គ្រឿង

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ឌី​ណា​ម៉ូ​ម៉ាស៊ីនភ្លើង​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេ​បញ្ជា​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ជនសង្ស័យ​២​នាក់​មាន​១.​ឈ្មោះ ទូច អឿ​ន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ២.​ឈ្មោះ ថន សេង​អេ​ង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ដែល​ស្នាក់​នៅ​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ តាប់ គឹ​ម​ទី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​ចោទប្រកាន់​ជនសង្ស័យ​២​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ឌី​ណា​ម៉ូ​ម៉ាស៊ីនភ្លើង​១​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ចំណុច​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​យក​បាន​ឌី​ណា​ម៉ូ​១​គ្រឿង​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ភូមិ​កូប សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្តន៍​តាម​ច្បាប់​ ៕