ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងរកឃើញករណីឆ្លងជំងឺអេបូឡា (Ebola) ដំបូងគេលើគ្រូពេទ្យម្នាក់ ក្រោយត្រឡប់ពីប្រទេសកុងហ្គោ

2 ម៉ោង មុន

ប្រទេស​បារាំង​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ​អេ​បូ​ឡា​ដំបូង​របស់​ខ្លួនដែល​ជា​វេជ្ជបណ្ឌិត​ម្នាក់​បាន​វិល​ត្រឡប់​មក​ពី​បេសកកម្ម​មនុស្សធម៌​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ នេះបើយោងតាមការផ្សាយរបស់ BBC News

ក្រសួងសុខាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វេជ្ជបណ្ឌិត​រូប​នេះ ​ត្រូវ​បាន«​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកទេស​ភ្លាម​ៗ» ហើយ​ស្ថិត​ក្នុង​ស្ថានភាព​មាន​ស្ថេ​រ​ភាព ​។ សា​ធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា ​កាលពី​ខែ​មុន ប៉ុន្តែ​អ្នកជំនាញ​ជឿ​ថា​ វីរុស​នេះ​បាន​ចរាចរណ៍​​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​។

មនុស្ស​ជាង​២៦០​នាក់ ​ត្រូវ​បាន​បញ្ជាក់​ថា​ បាន​ស្លាប់​ដោយសារ​វីរុស​នេះ ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​កណ្តាល ខណៈ​ដែល​មនុស្ស​១.០០០​នាក់​បាន​ឆ្លង​មេរោគ​នេះ​។

នេះ​ជា​ករណី​អេ​បូ​ឡា​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​អឺរ៉ុប ទោះបីជា​វេជ្ជបណ្ឌិត​អា​មេ​រិ​ក​ម្នាក់​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​អា​ល្លឺ​ម៉​ង់ កាលពី​ខែ​មុន​ក៏​ដោយ​ ។

ប្រទេស​អ៊ូ​ហ្គ​ង់​ដា ដែល​ជា​ប្រទេស​ជិតខាង​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ក៏​បាន​បញ្ជាក់​ពី​ករណី​ជំងឺ​អេ​បូ​ឡា​ផង​ដែរ ​។

អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា មនុស្ស​២០​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ឆ្លង​មេរោគ​នៅ​ទីនោះ និង​មាន​មនុស្ស​ស្លាប់​ពីរ​នាក់​ត្រូវ​បាន​បញ្ជាក់​ ។ ​