ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហិច្ឆតាកម្ពុជាលើឆាកអន្តរជាតិ ! ប្តេជ្ញាចិត្តឥតងាករេចាកចេញពីប្រទេសក្រីក្រ ឱ្យបាននៅឆ្នាំ២០២៩

2 ម៉ោង មុន

ញូ​វ​យ៉​ក ៖ កម្ពុជា​បេ្ត​ជ្ញា​ចិត្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​ការ​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ​២០២៩ ។ នេះ​បើ​យោង​តាម​ផេ​ក​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ ។

ជាក់ស្តែង​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បន្ត​ថា ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ពិសេស​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) ស្តី​ពី​ការ​ពិនិត្យ​ឡើង​វិញ​ពាក់កណ្តាល​អាណត្តិ​នៃ​កម្មវិធី​សកម្មភាព​ដូ​ហា សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (DPoA for LDCs) ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ពេញទំហឹង​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត DPoA និង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ចាកចេញ​ដោយ​រលូន និង​ប្រកបដោយ​ចីរភាព​ពី​ចំណាត់ថ្នាក់ LDC នៅ​ឆ្នាំ​២០២៩ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ដើម្បី​សម្រេច​គោលដៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យន្តការ និង​គោលនយោបាយ​ជាតិ ដើម្បី​គាំទ្រ​ដល់​អន្តរកាល​នេះ រួម​ទាំង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​ត្រៀម​ចាកចេញ​របស់​កម្ពុជា​ពី​ចំណាត់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ។

ឯកឧត្តម​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​សាមគ្គីភាព​អន្ដរជាតិ​ជា​ថ្មី និង​ភាព​ជា​ដៃគូ​កាន់តែ​រឹង​មាំ ជា​ពិសេស​ចំពោះ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ ការ​ផ្ទេរ​បច្ចេកវិទ្យា ការ​កសាង​សមត្ថភាព ភាព​ធន់​នឹង​អាកាសធាតុ និង​ការ​គាំទ្រ​ដល់​អន្តរកាល​ដោយ​រលូន ៕