ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​រមាស​ហែក ​ឃាត់ក្មេង​ទំនើ​ងម្នាក់ ​ធ្វើ​កិច្ចសន្យា​អប់រំបញ្ឈប់​បង្ហោះ​ម៉ូតូ

15 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ…

ខេត្តស្វាយរៀង ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ស្រុក​រមាស​ហែក បាន​ដឹកនាំ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០១​នាក់ (​ប្រុស​) ដែល​បាន​ថត​វី​ដេ​អូ​បង្ហោះ​ម៉ូតូ រួច​យក​វី​ដេ​អូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្ថិត​នៅ​ភូមិ​បន្លា​ស្អិត ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​អញ្ជើញ​អាណាព្យាបាល​មក​ទទួលយក ដើម្បី​អប់រំ​បន្ត រីឯ​ម៉ូតូ​ប្រព្រឹត្តិ​សកម្មភាព ០១​គ្រឿង ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក រយៈពេល ០៣​ខែ​ទើប​ប្រគល់​ជូន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ