ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាការពារភូមិម្នាក់​កំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការ​ ត្រូវយុវជនម្នាក់ជិះម៉ូតូបុ.ក របួ.សធ្ងន់ទាំង២នាក់​

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ប្រជា​ការពារ​ភូមិ ដែល​កំពុង​សម្រួល​ចរាចរណ៍​ក្នុង​កម្មវិធី​មង្គលការ​មួយ​កន្លែង​ពេញទំហឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​។ ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​   ឧសភា ឆ្នាំ​២០២៦…

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ចំនួន​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​ប្រជា​ការពារ​ភូមិ ដែល​កំពុង​សម្រួល​ចរាចរណ៍​ក្នុង​កម្មវិធី​មង្គលការ​មួយ​កន្លែង​ពេញទំហឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​។

ហេតុការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​   ឧសភា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១១៦​ទៅ​លេខ​១១៧ ស្ថិត​នៅ ក្នុងភូមិ មនោ​រម្យ ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ថ្ពង បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​មាន​ម៉ូតូ​០១​គ្រឿង​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1HG- 2518 អ្នក​បើ​កបរ​មានឈ្មោះ​  មុំ សុ​ផាត​(​របួស​ធ្ងន់ធ្ងរ​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​  ដុំ​ខ្វិត ឃុំ វាល​ពន់ ស្រុក​ថ្ពង ខេត្ត​  កំពង់ស្ពឺ បាន​ធ្វើ​ដំណើរ​បេ​ី​កបរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ពី​ទិស​ខាង​កើតទៅ​ទិស​ខាងលិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​លេ​ី បុក​មនុស្ស​ម្នាក់ ឈ្មោះ​វ៉ែន វ៉ិ​ត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​មនោ​រម្យ​  ឃុំ​មនោ​រម្យ​  ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ប្រជា​ការពារ កំពុង​តែ​សម្រួល​ចរាចរណ៍​នៅ​លេ​ី​ដងផ្លូវ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍ នៅ​មុខ​នឹង​កន្លែង​កើ​​ត​ហេតុ​(​រង​របួស​ធ្ងន់ធ្ងរ​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​សមត្ថកិច្ច​។

នគរបាល​ស្រុក​ថ្ពង​បាន​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​បាន​ដឹក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ​។

នគរបាល​ស្រុក​ថ្ពង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រោយ​កើត​ចំពោះ​វត្ថុ​តាង​ម៉ូតូ​ខាង​លេ​ី នគរបាល​បាន​យក​ទៅ​រក្សា​ទុក នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មនោ​រម្យ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ