ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមដ្រូន និងមីស៊ីល​៖ អ៊ុយក្រែនវាយ​ប្រហារ​ចំគោលដៅឧស្ម័នរុស្ស៊ីចម្ងាយជាង ១៥០០គីឡូម៉ែត្រពីព្រំដែន

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​​បន្ត​វាយប្រហារ​ជាប់​រដឹក លើ​បណ្ដា​គោលដៅ​ស៊ី​វិល​ និង​យោធា​អ៊ុយ​ក្រែ​ន ហើយ​ការ​វាយប្រហារ​គួរ​ឲ្យ​កត់សម្គាល់ គឺ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​មក ​១៤ ​ឧសភា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​​បន្ត​វាយប្រហារ​ជាប់​រដឹក លើ​បណ្ដា​គោលដៅ​ស៊ី​វិល​ និង​យោធា​អ៊ុយ
​ក្រែ​ន ហើយ​ការ​វាយប្រហារ​គួរ​ឲ្យ​កត់សម្គាល់ គឺ​កាលពី​យប់​ថ្ងៃ​ទី​១៣ ​មក ​១៤ ​ឧសភា ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២១​នាក់​ ។

Smoke billows after Ukraine’s SBU drone strikes a refinery, amid Russia’s attack on Ukraine, in Ryazan, Ryazan Region, Russia, in this screen grab from a video obtained by Reuters, March 13, 2024. Video Obtained By Reuters/via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. NO RESALES. NO ARCHIVES.

ទន្ទឹម​នឹង​នេះ​ដែរ ​អ៊ុយ​ក្រែ​ន​បន្ត​វាយប្រហារ​លើ​បណ្ដា​ទីតាំង​ដែល​រួមចំណែក​ក្នុង​ការ​ធ្វើសង្គ្រាម​របស់​រុ​ស្ស៊ី ពិសេស​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងកាត ​និង​ឧស្ម័ន​របស់​ប្រទេស​នេះ តាម​រយៈ​ការ​វាយ​ប្រហារ​ដោយ​ដ្រូ​ន ​និង​មី​ស៊ីល​រយៈ​ឆ្ងាយ ដែល​អាច​ទម្លុះ​បាន​កាន់តែ​ខ្លាំង​របាំង​ការពារ​អាកាស​របស់​ក្រុង​មូ​ស្គូ​។ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​រុ​ស្ស៊ី ​ស្ថិត​នៅ​ទី​ឆ្ងាយ​ៗ​រង​ការ​វាយប្រហារ​។

កាលពី​ថ្ងៃ​ទី​១២​ ឧសភា​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ អះអាង​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ទីតាំង​ឧស្ម័ន​រុ​ស្ស៊ី​​មួយ​កន្លែង​ស្ថិត ក្នុង​តំបន់​អូ​រេ​ន​បួ​ក​ចម្ងាយ​ជាង​១៥០០​គីឡូម៉ែត្រ​ ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​។ រួច​ក្នុង​តំបន់​សមុទ្រ​ខ្មៅ ទីតាំង​ប្រេងកាត​របស់​ក្រុមហ៊ុន​TAMANEFTGAZ​ នៅ​វ៉ុល​ណា ក៏​រង​ការ​វាយប្រហារ ក៏​ដូច​ជា​រោងចក្រ​ចម្រាញ់​ប្រេងកាត​យ៉ា​រ៉ូ​ស្លា​វ​ស្ថិត​នៅ​ចម្ងាយ​៧៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​ ។

រុ​ស្ស៊ី​​ពេល​នេះ​ ក៏​កំពុង​ប្រឈម​មុខ​ដែរ​នឹង​យុទ្ធនាការ​វាយប្រហារ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន លើ​ផ្លូវ​ដឹក​ជញ្ជូន​ភស្ដុ​ភារ​តាម​បណ្ដោយ​ខ្សែ​រណសិរ្ស​ ។ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ កង​អង្គភាព​ទី​១AZOV​នៃ​កង​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ជាមួយ​រូបភាព​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​កងពលតូច​ម៉ា​រី​អ៊ូ​ប៉ូ​លតា​ម​ផ្លូវអាកាស និង​ការ​វាយប្រហារ​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​កងទ័ព​រុ​ស្ស៊ី ​ដែល​កាន់កាប់​ទីក្រុង​នោះ ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០២២​​មក​។

កងទ័ព​អ៊ុយ​ក្រែ​ន​សន្យា​វិល​ត្រឡប់​មក​កាន់​ទីក្រុង​នោះ​វិញ​ក្នុង​ពេល​ណាមួយ​។ កាលពី​ថ្ងៃ​ទី​១៣​ឧសភា​រុ​ស្ស៊ី​​បាន​វាយប្រហារ​តាម​អាកាស​ខ្លាំងក្លា​បំផុត​លើ​អ៊ុយ​ក្រែ​ន ជាមួយ​ដ្រូ​ន​ច្រើន​រយ​គ្រឿង​ដើម្បី​ឲ្យ​កងកម្លាំង​ការពារ​អាកាសប្រទេស​នោះ​វិលក្បុង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ ហើយ​១២​នាក់​ទៀត​រង​របួស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ