ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ត្រូវ​ខ្មា.ន់កាំភ្លើ.ង​បា.ញ់​សម្លា.ប់​នៅ​ស្រុក​បាណ​ន់ ​ដោយ​មិន​ទាន់​ដឹង​មូលហេតុ

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព័ត៌មាន​បឋម​ស្ត្រី​០២​នាក់ ត្រូវ​ខ្មាន់កាំភ្លើង ដែល​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ដក​កាំភ្លើង​បា​.​ញ់​ស​ម្លា​.​ប់​យ៉ាង​សាហាវ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ វិច្ឆិកា នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​រ​១ ស្រុក​បាណ​ន់ តែ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។

ខ្មាន់​កាំ​ភ្លើ​.​ង​ត្រូវ​គេ​ឃើញ​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2K…45 (​មិន​ចាំ​ទេ​) ។ ក្រោយ​បា​.​ញ់​ស​ម្លា​.​ប់​ស្ត្រី​០២​នាក់ ខ្មា​.​ន់​កាំ​ភ្លើ​.​ង​នោះ បាន​ជិះ​រថយន្ត​ចេញពី​កន្លែង​កើតហេតុ តាម​ផ្លូវ​ខាងកើត​ស្ទឹង​ពី​ស្រុក​បាណ​ន់​ឆ្ពោះទៅ​កាន់​ក្រុង​បាត់ដំបង ។

ដោយឡែក ជន​រង​គ្រោះ​ទាំង​០២​នាក់​នោះ បើ​តាម​ព័ត៌មាន​បឋម​បាន​រាយ​ការ​ណ៌​ថា ស្ត្រី​រង​គ្រោះ​ម្នាក់​ជា​កូនស្រី​លោក​មេឃុំ​ក​ន្ទឺ​រ​១ រីឯ​ស្ត្រី​រង​គ្រោះ​ម្នាក់​ទៀត​ជា​ភរិយា​របស់​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​នោះ​តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ថា បើ​តាម​គេ​ទ​ទូល​បាន​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ គឺ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ជា​មិត្តភក្ដិ​នឹង​គ្នា​ទៀត​ផង ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​មូលហេតុ​អ្វី​បានជា​ឃាត​.​ក បា​.​ញ់​ស​ម្លា​.​ប់​ប្រពន្ធ​ខ្លួនឯង ជាមួយ​មិត្តភក្ដិ​ប្រពន្ធ​ម្នាក់​ផង? ពេល​នេះ កម្លាំង​សមត្ថកិច្ច​មួយ​ចំនួន​កំពុង​តាមដាន​រថយន្ត មុខសញ្ញា​ជន​ដៃដល់ រីឯ​មួយ​ចំនួន​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និង​សួរនាំ​សាក្សី​នានា រួម​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង ៕