ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឆ្នោត​«​នាគ​នាំ​សំណាង​»​បន្ថែម​ល្បែ.ង​អន​ឡាញ​ថ្មី​មួយទៀត​«​ជ.ល់​មាន់​»​នៅ​ស្រុក​ភ្នំព្រឹក

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​នាគ​នាំ​សំណាង​» ដែល​មហាជន​ស្រុក​ភ្នំព្រឹក​ស្គាល់​ថា ជា​សញ្ញា​សម្គាល់​បោះ​ពុ​ម្ភ​លើ​អាវយឺត​ពណ៌​ក្រហម​សម្រាប់​បុគ្គល​បំរើ​ការ​ឲ្យ​ក្រុមហ៊ុន​ល្បែង​«​ឆ្នោត​យួន​» ដែល​អាជ្ញាធរ​បាន​អះអាង​ថា បាន​បិត​ទ្វារ​រើ​តោក រើ​ហឹ​ង ចាក​ចេញពី​ស្រុក​ភ្នំព្រឹក ប្រហែល​កន្លះ​ខែ​មុន​ទៅ​ហើយ​នោះ ពេល​នេះ មិន​ត្រិ​ម​តែ​រើ​កញ្ជើរ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ បាន​បន្ថែម​ល្បែង​អន​ឡាញ​ថ្មី​មួយទៀត​គឺ​«​ជន់​មាន់​» តាម​រយៈ​វែ​ប​សាយ​ឈ្មោះ​«V.99» នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្រុក​ភ្នំព្រឹក ដែល​បាន​ប្រាប់ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ។

អ្នក​តាមដាន​ពី​សកម្មភាព​ទីតាំង​ល្បែង​«​ឆ្នោត​យួន​»​របស់​ក្រុមហ៊ុន​«​នាគ​នាំ​សំណាង​» បាន​រាយ​ការ​ណ៌​ថា ដំណឹង​ដែល​ថា​ទីតាំង​ល្បែង​«​ឆ្នោត​យូ​ន​» ដែល​មាន​សញ្ញា​សម្គាល់​ឈ្មោះ «​នាគ​នាំ​សំណាង​» មិន​ទាន់​រុះរើ​ទីតាំង​ចាក​ចេញពី​ស្រុក​ភ្នំព្រឹក ដូច​ការ​អះអាង​ពី​អាជ្ញាធរ ឬ សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​នៅឡើយ​ទេ ។ មិន​ត្រិ​ម​តែ​មិន​បាន​រុះរើ ឬ​បិត​ទ្វារ​ទីតាំង​ចាស់​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​បើក​ល្បែងស៊ីសង​គ្មាន​ច្បាប់​ដ៏​ធំ​នេះ ថែម​ទាំង​បាន​បើក​«​ល្បែង​អន​ឡាញ​»​ថ្មី​មួយ​បន្ថែម​ទៀត​គឺ​ល្បែង​«​ជល់​មាន់​» ។

បើ​តាម​ប្រភព​ដែល​បាន​រាយ​ការ​ណ៌​ចុង​ក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ធំ​ទទួល​កត់​«​កន្ទុយលេខ ឬ​ឆ្នោត​» គឺ​ស្ថិត​នៅ​ទីតាំង​ដដែល​ក្បែរ​ផ្សារ «​ហេង​ថេ​ង​ពេជ្រ​ចិន្តា​» ចំ​កណ្ដាល​ទីប្រជុំជន​ស្រុក​ភ្នំព្រឹក​ដដែល​ទេ ។

ដោយឡែក ទីតាំង​បើក​ល្បែង​អន​ឡាញ​ថ្មី​មួយទៀត​គឺ​«​មាន់​ជល់​» មា​នទី​តាំងនៅ​ម្ដុំ​ខាងក្រោយ និង​ខាងជើង​ផ្សារ «​ហេង​ថេ​ង​ពេជ្រ​ចិន្តា​» ហើយ​មាន​ដាក់​តាប​«​ស្នូកឃ័រ​» នៅ​ខាង​មុខ ។ ទីតាំង​ល្បែង​«​ឆ្នោត​»​និង​ទីតាំង​ល្បែង​អន​ឡាញ​«​ជល់​មាន់​»​ទាំង​០២​កន្លែង​នេះ មើល​ការ​ខុស​ត្រូវ ដោយ​បុរស​ម្នាក់​ពាក់អាវ​យឺ​ពណ៌​ក្រហម​ដែល​មាន​សញ្ញា​«​នាគ​នាំ​សំណាង​»​ជា​សម្គាល់ និង​គ្រប់គ្រង​ធំ​ដោយ​បុរស​ម្នាក់​ទៀត​ឈ្មោះ សេរី​ជន ដែល​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​«០៩៨ ៤៩៤៥៦៧» ។

អ្នកគ្រប់គ្រង​ឈ្មោះ សេរជន នេះ​ធ្លាប់​បាន​សារភាព​ប្រាប់​កោះសន្តិភាព កាលពី​អំឡុង​ខែតុលា កន្លង​ទៅ​ថា សញ្ញា​លើ​អា​យឺត​ពណ៌​ក្រហម «​នាគ​នាំ​សំណាង​» ពិតជា​សញ្ញា​សម្គាល់​របស់​ក្រុមហ៊ុន​លោក​មែន គឺ​ក្រុមហ៊ុន​«​ឆ្នោត​យួន​» ។ ដំបូង​ជន​នេះ បាន​ប្រាប់​ថា ក្រុមហ៊ុន​ខ្លះ​មាន​ទីតាំង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​បន្តិច​ក្រោយមក បែរជា​ថា ក្រុមហ៊ុន​ល្បែង​«​ឆ្នោត​»​របស់​ខ្លួន មិន​ទាន់​មាន​ទីតាំង​ត្រឹមត្រូវ​ទេ គឺ​ដាក់​ចល័ត​នៅឡើយ ព្រោះ​ទើប​មក​ថ្មី​រក​ទីតាំង​ដាក់​មិន​ទាន់​បាន​ទេ ។

អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក ហាក់​មិន​បាន​អើពើ​នឹង​ទីតាំង​ល្បែងស៊ីសង​នេះ​ទេ ទំនង​គេ​គិត​ថា ជា​ល្បែង​នាំ​សំណាង​ដល់​ពលរដ្ឋ​ស្រុក​ភ្នំព្រឹក ដែល​កំពុង​«​ឈ្លក់ទឹក​» ដោយសារ​«​សេដ្ឋកិច្ច​» ដាំ​ក្បាល​ចុះ គ្មាន​ទីផ្សារ​លក់ទំនិញ ជា​ពិសេស​ទីផ្សារ «​កសិផល​»​នានា ខណៈ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​បិទ​ជិតឈឹង​ជិត ០២​ឆ្នាំ​កន្លង​ទៅ​នេះ ។ មិន​ត្រឹមតែ​ពលរដ្ឋ​ជួប​ការ​លំបាក​រឿង​ជីវភាព​រស់នៅ គ្មាន​ទីផ្សារ​លក់​កសិផល​ប៉ុណ្ណោះ​ទេ ពេល​នេះ ប្រជាពលរដ្ឋ​ជាប់​ទល់ដែន​មួយ​នេះ​កំពុង​ប្រឈម​នឹង​ល្បែងស៊ីសង​គ្មាន​របស់​ក្រុមហ៊ុន​«​នាគ​នាំ​សំណាង​»​ដែល​ទើប​ចូល​វិនិយោគ​បន្ថែម ដោយ​គ្មាន​ច្បាប់​អនុញាត ។ តើ​វត្តមាន​«​នាគ​នាំ​សំណាង​» អាច​នាំ​សំណាង​ដល់​ពលរដ្ឋ​មែន ឬ កាន់តែ​នាំ​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​ជូន​ពលរដ្ឋ​ស្រុក​ភ្នំព្រឹក​..​?